ប្រជាពលរដ្ឋក្រីក្រ ជាង១០០គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ទទួលបានអំណោយមនុស្សធម៌ ពីអភិបាលខេត្តកណ្ដាល
March 29, 2020 អ្នកទស្សនា :

      ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋមានជីវភាពក្រីក្រ ចំនួន១៦២គ្រួសារ រស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ត្រូវបានឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះសួរសុខទុក្ខ  និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលពិធីនេះមានការអញ្ជើញចូលរួម ឯកឧត្ដម អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ជាច្រើននាក់។

      មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដម គង់ សោភ័ណ្ឌ បានពាំនាំការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេ តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

      ឯកឧត្ដមបន្តថា បច្ចុប្បន្ននេះមានការរីករាលដាល នៃជំងឺកូវីដ១៩ ដែលប្រទេសកម្ពុជាយើង ក៏ដូចជាសកលលោក បានរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ។

      ឯកឧត្ដមអភិបាល បានណែនាំដល់អភិបាលស្រុក ក្រុង ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះ ប្រជាពលរដ្ឋដែលទើបត្រលប់មកពីប្រទេសផ្សេង ដោយចុះធ្វើការពិនិត្យសុខភាពដល់មូលដ្ឋានគាត់ផ្ទាល់ និងត្រូវអប់រំណែនាំគាត់អោយនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ព្រមទាំងពិនិត្យតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យ ត្រូវបញ្ជូនទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ។ ឯកឧត្ដមបានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបងប្អូនប្រជាពលរដ្ឋមកពីប្រទេសផ្សេង ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមិនមានកន្លែងសម្រាប់អោយគាត់នៅដាច់ដោយឡែក សូមរាយការណ៍ជូនអាជ្ញាធរស្រុក ខេត្ត ព្រោះខេត្តបានរៀបចំកន្លែងត្រឹមត្រូវសម្រាប់ស្នាក់នៅ ផ្ដល់អាហារគ្រប់គ្រាន់ និងមានក្រុមគ្រូពេទ្យជំនាញ រងចាំពិនិត្យ តាមដានសុខភាពជាប្រចាំ។

      ឯកឧត្ដមបានជំរុញអោយ អាជ្ញាធរទាំងអស់ ត្រូវបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន អំពីការធ្វើអនាម័យជាប្រចាំ ដោយលាងសំអាត់អោយបានញឹកញាប់ ចេញក្រៅត្រូវពាក់ម៉ាស់ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

      សូមបញ្ជាក់ផងដែរថា អំណោយដែលបានចែកជូន្តជាពលរដ្ឋក្រីក្រនៅពេលនេះ សម្រាប់១គ្រួសារទទួលបាន អង្គរ ២៥ គីឡូក្រាម ក្រមា១ សាប៊ូ ៣ដុំ សាប៊ូម្សៅ ១គីឡូក្រាមមី ១កេស និងថវិកា ៣ម៉ឺនរៀល ក្នុងនោះឯកឧត្ដមអភិបាលខេត្ត បានឧបត្ថម្ភជូនគ្រួសារដែលជួបគ្រោះថ្នាក់ចរាចរណ៍ដាច់ជើង នូវជើងសិប្បនិម្មិត១ និងថវិកា១លានរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ