រដ្ឋបាលខេត្តព្រះវិហារ សម្រេចបង្កើតក្រុមការងារទទួលខុសត្រូវសម្របសម្រួល និងដឹកនាំការងារទទួលប្រជាពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃ
March 29, 2020 អ្នកទស្សនា :

      រដ្ឋបាលខេត្តព្រះវិហារ បានសម្រេចបង្កើតក្រុមការងារទទួលខុសត្រូវសម្របសម្រួល និងដឹកនាំការងារទទួលប្រជាពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃ ដែលដឹកនាំដោយ លោក ស៊ូ សិរីអភិបាលរងខេត្ត ជាប្រធាន និងមាន អនុប្រធាន០៤រូប ព្រមជាមួយសមាជិក៣០រូបផងដែរ។

      ក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ស្តីពីការបង្កើតក្រុមការងារទទួលខុសត្រូវសម្របសម្រួល និងដឹកនាំការងារទទួលប្រជាពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃ ដែលចេញផ្សាយ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថាក្រុមការងារនេះមានតួនាទី ភារកិច្ច ដូចជា ទទួលខុសត្រូវ និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ និងត្រូវទាក់ទងចូលរួមសហការជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ដើម្បីជួយឧបត្ថម្ភដោះស្រាយ ដល់ការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលមានលំនៅដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាសុវត្ថិភាព សុខភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់ព្រមទាំងរក្សាបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយផងដែរ ព្រមជាមួយគ្នានោះ អាជ្ញាធរភូមិ ឃុំ សង្កាត់ ទាំងអស់ត្រូវណែនាំ និងផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងការអនុវត្តន៍វិធានការដាក់ខ្លួនឱ្យដាច់ដោយលែករយៈពេល ១៤ថ្ងៃ ឱ្យស្របតាមនីតិវិធីបានកំណត់ដោយក្រសួងសុខាភិបាល ហើយអាជ្ញាធរមូលដ្ឋានទាំងអស់ ក៏ត្រូវសហការគ្នាបង្កើនសកម្មភាពផ្សព្វផ្សាយតាមគ្រប់រូបភាព ឲ្យបានទៅដល់ប្រជាពលរដ្ឋទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់បង្ការជំងឺគូវីត-១៩នៅមូលដ្ឋានរៀងៗខ្លួនផងដែរ៕

ដែលមានខ្លឹមសារនៃសេចក្តីសម្រេចទាំងស្រុងដូចខាងក្រោម៖

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ