រដ្ឋបាលខេត្តកំពង់ចាម ទទួលបានធុងបាញ់ថ្នាំសម្លាប់មេរោគកូវិដ-១៩ ចំនួន៣០គ្រឿងជាអំណោយមនុស្សធម៌ពីក្រុមហ៊ុនឯកជន
March 30, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា  ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ទទួលបាននូវអំណោយសប្បុរសធម៌ ពីក្រុមហ៊ុន ស៊ាងលី ដែលបានផ្តល់ម៉ាស៊ីនសម្រាប់បាញ់ថ្នាំសម្លាប់ មេរោគ កូវីត-19 ចំនួន ៣០គ្រឿង។

      មានប្រសាសន៍ នៅក្នុងពិធីប្រគល់ទទួលម៉ាស៊ីនសម្រាប់បាញ់ថ្នាំសម្លាប់ មេរោគ កូវីត-19 នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត និង ប្រជាពលរដ្ឋ ខេត្តកំពង់ចាម សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនខាងស៊ាងលី ដែលបានជួយឧបត្ថម្ភសំភារៈ ធុងបាញ់ថ្នាំ សំលាប់មេរោគ ដ៏មានសារៈ សំខាន់នេះ សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់របស់អាជ្ញាធរខេត្តក្នុងយុទ្ធនាការចូលរួមប្រយុទ្ធប្រឆាំង,ទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវិដ-19 ដ៏កាចសាហាវនេះ។ ឯកឧត្តមអភិបាលខេត្ត បន្តទៀតថា បច្ចុប្បន្ននេះយើងពិតជាមានតម្រូវការ សម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺដ៏កាចសាហាវមួយនេះយ៉ាងខ្លាំង ហើយអំណោយនេះពិតជាសមស្របទៅតាមកាលៈទេសៈសម្រាប់ធ្វើយុទ្ធនាការទប់ស្កាត់ឱ្យទាន់ពេលវេលា។ ឯកឧត្តម ក៏បានប្រគល់ធុងបាញ់ថ្នាំខាងលើ បន្តចែកជូន ដល់កងកម្លាំងទាំង៣ រដ្ឋបាលខេត្តចំនួន២ មន្ទីរពេទ្យបង្អែកទូទាំងក្រុង ស្រុក និងសល់មួយចំនួន ទៀតយកប្រគល់ជូនសុខាភិបាលខេត្ត សម្រាប់ចាត់ចែងប្រើប្រាស់អោយត្រូវគោលដៅផងដែរ។

      បន្ទាប់ពីចែកម៉ាស៊ីនសម្រាប់បាញ់សម្លាប់មេរោគ កូវីដ-19 រួចមក ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញចុះពិនិត្យទីតាំង សាលាគរុកោសល្យភូមិភាគកំពង់ចាម សម្រាប់ត្រៀមជាលក្ខណៈដាក់អ្នកជំងឺ កូវីត-19 ប្រសិនបើមាន។ សូមគូសបញ្ជាក់ផងដែរថា សម្រាប់ទីតាំងព្យាបាលអ្នកជម្ងឺ កូវីដ១៩ ចំនួន ៣កន្លែង ក្នុងក្រុងកំពង់ចាម និង នៅតាមវិទ្យាលយ័នានា នៃក្រុង-ស្រុកទាំង១០ ដើម្បីទុកដោះស្រាយការស្នាក់នៅ និងព្យាបាលជំងឺកូវិដ១៩នេះ  ក្នុងនោះរួមមាន ៖ ១-អគារមន្ទីរពេទ្យខេត្ត ចំនួន ២អគារ មាន១៤បន្ទប់ ស្មើចំនួន ៦២គ្រែ បច្ចុប្បន្ន មានអ្នកជម្ងឺចំនួន ០៨នាក់ កំពុងសម្រាកព្យាបាល។ ទី២-សណ្ឋាគារមេគង្គ មានចំនួន ៧១បន្ទប់ ស្មើចំនួន ១៤២គ្រែ។ ៣-សាលាគរុកោសល្យភូមិភាគ មានអគារអន្តេវេសិកដ្ឋាន ចំនួន ១អគារ មានចំនួន ៤០បន្ទប់ ស្មើចំនួន ១២០គ្រែ ដែលបច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំបំពាក់សម្ភារៈ បន្ទប់ទឹក ប្រព័ន្ធអគ្គីសនី ទឹកស្អាត និងគ្រែអ្នកជម្ងឺ។ និងអគាររៀន ចំនួន ២អគារ ស្មើចំនួន ៥៤បន្ទប់ ស្មើចំនួន ៤៣២គ្រែ ក្រុមការងារនឹងរៀបចំសម្អាត និងបំពាក់សម្ភារៈបន្ថែម នៅពេលបញ្ចប់ការងារ រៀបចំអន្តេវេសិកដ្ឋានរួចរាល់។ សរុបទីតាំងដែលបានត្រៀមថ្មី និងអគារដែលបានដាក់អ្នកជម្ងឺកូវីដ ១៩ សម្រាកព្យាបាហើយនោះ មានចំនួន ០៣កន្លែង ស្មើនឹង ០៥អគារ និងមានបន្ទប់ចំនួន ១៧៩បន្ទប់ ស្មើចំនួន ៧៥៦គ្រែ ដោយមិនបានរាប់បញ្ចូលទីតាំងវិទ្យលយ័នានាតាមបណ្តាស្រុក ក្នុងខេត្តទាំងមូលផងទេ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ