អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបានចូលរួមឧបត្ថមថវិកា និងសម្ភារៈមួយចំនួនដល់រដ្ឋបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
March 30, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបានចូលរួមឧបត្ថមថវិកា និងសម្ភារៈមួយចំនួនដល់រដ្ឋបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 នៅខេត្តព្រះសីហនុ ។

      ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារៈមួយចំនួនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបំរើឱ្យការងារបង្ការ ការពារ ទប់ស្កាត់ជំងឺកូវីដ-19 នៅខេត្តព្រះសីហនុ ហើយកាយវិការមនុស្សធម៌ជួយគ្នា ក្នុងគ្រាដែលខេត្តយើងបច្ចុប្បន្នកើតមានជំងឺ Covid-19 លើជនជាតិបារាំងចំនួន៣៣នាក់ និងជនជាតិខ្មែរចំនួន២នាក់ ៕

ប្រភព៖​ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ