អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យការស្ថាបនាផ្លូវលេខ ៤០០ (ក្បែរឆ្នេរអូរឈើទាល) ក្នុងក្រុងព្រះសីហនុ
March 30, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអមដំណើរដោយលោក អីុ សុខឡេង អភិបាលក្រុង បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការស្ថាបនាផ្លូវលេខ ៤០០ (ក្បែរឆ្នេរអូរឈើទាល) ក្នុងក្រុងព្រះសីហនុ ដែលជាផ្លួវមួយក្នុងគំរោងផ្លូវទាំង៣៤ ខែ្ស ដែលត្រូវស្ថាបនា។

      យោងតាមការបញ្ជាក់ពីលោក ឃាង ភារម្យ អ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងថា បើគិតចាប់ពីថ្ងៃបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានរយៈពេលជាង ៤ ខែហើយ ដោយក្រុមកងវិស្វកម្ម រួមទាំងក្រុមហ៊ុនឯកជនទទួលគំរោងសា្ថបនាសរុបទាំង ៨ក្រុមហ៊ុន បាននឹងកំពុងតែពន្លឿនការងារស្ថាបនារៀងៗខ្លួន ទាំងយប់ ទាំងថ្ងៃ ដើម្បីសំរេចអោយបានទៅតាមផែនការដែលបានកំណត់ ដែលមកទល់ពេលនេះបើគិតជារួមគឺ សំរេចបានប្រមាណ ៥៥% ហើយ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ