រដ្ឋបាលខេត្តឧត្តរមានជ័យ សម្រេចបង្កើតក្រុមការងារគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ
March 30, 2020 អ្នកទស្សនា :

      រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងារគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញក្នុងខេត្តឧត្តរមានជ័យ ដែលដឹកនាំដោយ ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្ត ជាប្រធាន និងមានអនុប្រធាន សមាជិក ២២រូបទៀតផងដែរ  ដែលមានតួនាទី ភារកិច្ចដូចខាងក្រោម៖
-ត្រូវធ្វើការទំនាក់ទំនង និងជួបជាមួយអាជ្ញាធរខេត្ត និងកងកម្លាំងមានសមត្ថកិច្ចនៃប្រទេសថៃដើម្បីសម្របសម្រួលដល់ប្រជាពលរដ្ឋខ្មែរដែលបានវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ សំដៅធានាឲ្យបាននូវរបៀបរៀបរយសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន និង បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា
-ត្រូវមានមន្ត្រីប្រចាំការទំនាក់ទំនងគ្នាជាមួយមន្ត្រី ឬអាជ្ញាធរមានសមត្ថកិច្ចនៅប្រទេសថៃដើម្បីគ្រប់គ្រងឱ្យបានច្បាស់លាស់នូវស្ថិតិ និងស្ថានភាពនៃការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរចូលក្នុងប្រទេសវិញ
-សហការជាមួយសមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនដើម្បីអនុវត្តវិធានការចត្តាឡីស័ក ក្នុងការត្រួតពិនិត្យសុខភាពនិងគ្រប់គ្រងប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនចូលមកប្រទេសកម្ពុជា 
-ត្រូវត្រៀមរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្នស្បៀង គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និងបុគ្គលិកពេទ្យដើម្បីជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋឆ្លងដែនមកកម្ពុជាវិញ -ស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកវិញ និងផ្ដល់ព័ត៌មានដល់រដ្ឋបាលខេត្ត ដើម្បីចូលរួមសហការដឹកជញ្ជូនពួកគាត់ទៅកាន់លំនៅឋានរៀងៗខ្លួន
-ទទួលការអនុវត្តភារកិច្ចដទៃផ្សេងទៀតតាមការចាត់តាំង និងចង្អុលបង្ហាញរបស់ឯកឧត្តមអភិបាលខេត្ត៕

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្តីសម្រេច៖

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ