ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ណែនាំដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ត្រូវខិតខំសិក្សារៀនសូត្របន្ថែមដើម្បីអភិវឌ្ឍសមត្ថភាព
March 30, 2020 អ្នកទស្សនា :

      រសៀលថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីប្រកាសតែងតាំងមុខតំណែងរបស់មន្រ្តីរាជការសាលាខេត្តចំនួន១៣រូប ក្រោមអធិបតីភាព ឯកឧត្ដម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម វ៉ា ថន អភិបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោក លោកស្រី នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពច្រកចេញចូល ប្រធានអង្គភាពលទ្ធកម្ម និងប្រធានការិយាល័យចំណុះទីចាត់ការ ប្រមាណចំនួន៧៤នាក់។

      ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ថា មន្រ្តីរាជការដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី  ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ អនុវត្តនូវផែនការការងាររបស់ថ្នាក់ដឹកនាំដែលបានប្រគល់ជូន។ ហើយមន្រ្តីរាជការសាលាខេត្តទាំងអស់ត្រូវសិក្សារៀនសូត្របន្ថែមដើម្បីអភិវឌ្ឍសមត្ថភាព ស្របតាមការកែទម្រង់វិម្ឈការ និងវិសហម្ឈការ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

      ឯកឧត្តមបានបន្តថា មន្ត្រីរាជការដែលប្រកាសចូលកាន់តំណែងនៅពេលនេះ បានឆ្លងកាត់ការវាយតម្លៃពីថ្នាក់ដឹកនាំខេត្តច្បាស់លាស់ ដើម្បីឲ្យការតែងតាំងរបស់យើងប្រកបដោយភាពយុត្តិធម៌។ ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត នឹងធ្វើការប្រជុំវាយតម្លៃមន្ត្រីដែលមានស្នាដៃល្អក្នុងការបំពេញការងារ ដើម្បីបំពេញមុខតំណែងនៅទំនេរ បន្តបន្ទាប់ទៀតដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់ចេញក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា ជាពិសេសគឺកំណែទម្រង់ ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ