ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណ:អភិបាលខេត្តប្រចាំខែមីនា និងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត
March 31, 2020 អ្នកទស្សនា :

      មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តនិងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាមរយៈ វីដេអូ Conference online ដែលមាន ការភ្ជាប់ប្រព័ន្ធរវាងអាជ្ញាធរក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអង្គភាពចំណុះសាលាខេត្ត នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត។

      ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន ក្រើនរំលឹកណែនាំដល់អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ ក្រៅពីសភាពការណ៍រួមទាំងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ត្រូវបង្កើនកិច្ចបន្តខិតខំជំរុញការតាមដាន និងក្តាប់រាល់សភាពការណ៍រួមទូទៅឱ្យបាន ច្បាស់លាស់ ក៏ដូចជាការវិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋចំណាកស្រុកមករស់នៅក្នុងមូលដ្ឋាន។ ជាមួយការតាមដានសភាពការណ៍ទូទៅឯកឧត្តមអភិបាលខេត្តក៏បានណែនាំឱ្យមានការរួមដៃគ្នាខិតខំបន្តជំរុញ ការអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋក្នុងការ ពង្រឹងស្មារតីសតិអារម្មណ៍ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងជំនឿទុកចិត្តចំពោះចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែន ក៏ដូចជាវិធានការអបរំផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលដើម្បីការពារទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍មូលដ្ឋាន។ 

       ឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នស្របពេលដែលបញ្ហាជំងឺឆ្លងកូវីដ១៩កំពុងរីករាលដាលជាសកល ការគ្រប់គ្រងសភាពការណ៍រួមទូទៅគឺជាការងារសំខាន់សម្រាប់រដ្ឋបាលដែនដីក្នុងការយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានល្អ ពិសេសអាជ្ញាធរក្រុង ស្រុកត្រូវតែបង្កើនការជំរុញយកចិត្តទុកដាក់បន្តតាមដានសភាពការណ៍បញ្ហាប្រឈមនានានោះក្នុងមូលដ្ឋានពិសេសការងារប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺ ឆ្លងកូវីដ១៩នេះដែលជាជម្ងឺរាតត្បាតសកល។

       ឯកឧត្តម ក៏បានណែនាំផងដែរ ដល់កងកម្លាំងទាំងបី អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ត្រូវបន្ត ខិតខំប្រឹងប្រែង តាមដាន និងក្តាប់ឱ្យបាន រាល់ការ វិលត្រឡប់ចូលស្រុករបស់បងប្អូនប្រជាពលរដ្ឋដែលគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅឯក្រៅប្រទេស ឬកន្លែងផ្សេងៗក្តី ត្រូវធ្វើការផ្សព្វផ្សាយណែនាំ អំពីវិធីការពារ និងទប់ស្កាត់អំពីបញ្ហា នៃការ រីករាលដាលនៃជំងឺ កីវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

      សូមបញ្ជាក់ថា កិច្ចប្រជុំនេះដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ដូចជាការកាត់បន្ថយពេលវេលានិងការចំណាយច្រើនក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តកំពតបាន ដំណើរការកិច្ចប្រជុំ គណៈអភិបាលខេត្តនិងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាលើកដំបូងតាមរយៈធ្វើការ Video Conference Online៕

ប្រភព: រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ