អភិបាលខេត្តកោះកុង ចុះសួរសុខទុក្ខ​ និងចូលរួមអបអរសាទរបុរសខ្មែរម្នាក់​នៅខេត្តកោះកុង ដែលបានជាសះស្បើយពីជំងឺ Covid-19 នៅមន្ទីរពេទ្យខេត្ត
March 27, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ លោកជំទាវ​ មិថុនា​ ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ​ និងចូលរួមអបអរសាទរបុរសខ្មែរម្នាក់អាយុ៥៧ឆ្នាំ​ នៅខេត្តកោះកុង ដែលបានជាសះស្បើយពីជំងឺ Covid-19 នៅមន្ទីរពេទ្យខេត្តកោះកុង កំពុងរៀបចំអោយគាត់វិលត្រលប់ទៅផ្ទះវិញ ដើម្បីជួបជុំគ្រួសារថ្ងៃទី២៧ ខែមីនា​ ឆ្នាំ២០២០។

      លោកជំទាវអភិបាលខេត្ត បានលើកឡើងថាការថែទាំ​ ការព្យាបាល​ ជាកត្តាចាំបាច់មួយ​ ប៉ុន្តែ​អ្វីដែលជាបញ្ហាអាទិភាពបំផុត គឺ​វិធានការការចម្លងថ្មី​ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់​ និងការអបំរំការពារការចម្លង​ ព្រោះមេរោគកូរូណានេះឆ្លងណាស់តាមផ្លូវដង្ហេីម​ ហេីយមានប្រភេទ​ (​serotype) ផ្សេងៗគ្នា​ និងកំរិតជាតិពុលរបស់វាក៏ខុសគ្នាដែរ។ ជាមួយគ្នានេះផងដែរ សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម ថែរក្សាអនាម័យ ជាប្រចាំ ព្រមទាំងគោរពតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដោយឡែកព័ត៌មានពាក់ព័ន្ធ និងជំងឺ Covid-19 ត្រូវតាមដានតាមរយៈក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តែមួយគត់៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ