ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះសំណេះសំណាល និងនាំយកថវិកា ភេសជ្ជៈជូនដល់ក្រុមគ្រូពេទ្យជួរមុខ ផ្នែកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត
March 27, 2020 អ្នកទស្សនា :

      ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសំណេះសំណាល និងនាំយកថវិកា ភេសជ្ជៈដែលជាមូលនិធិបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ សម្រាប់គ្រូពេទ្យជួរមុខ ក្នុងខេត្តបាត់ដំបង។

      ឯកឧត្តម ងួន រតនៈ សំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងបាននាំយកអំណោយរបស់ លោក តាន់ សុផល មន្ត្រីកងរាជអាវុធហត្ថចូលនិវត្ត លោក លី គា ប្រធានក្រុមហ៊ុនសំណង់ លោក អ៊ុច សិទ្ធិ ថៅកែក្លឹបកំសាន្តនិងលោក កែវ ធី (73) ជូនដល់ក្រុមគ្រូពេទ្យដែលកំពុងព្យាបាលផ្ទាល់ជាមួយអ្នកជំងឺ ចំនួន ៣០ នាក់ ក្នុង ១ នាក់ ២០ ម៉ឺនរៀល អ្នកជំងឺកំពុងសម្រាកព្យាបាល ៦នាក់ ក្នុងមួយនាក់១០ ម៉ឺនរៀល កងកម្លាំងសមត្ថកិច្ចយាមប្រចាំការ ចំនួន ៤នាក់ ក្នុង១នាក់ ២០ដុល្លារ និងភេសជ្ជៈមួយចំនួនផងដែរ។ នៅក្នុងនោះឯកឧត្តម បានឧបត្ថម្ភថវិកាដល់អ្នកសង្ស័យមកធ្វើតេស្តរកមើលមេរោគកូវីដ ១៩ចំនួន ២នាក់ ក្នុង១ នាក់ ២០ដុល្លារ និងថ្នាំពេទ្យមួយចំនួន។

      សូមជម្រាបជូនថា ខេត្តបាត់ដំបង រៀបចំមូលនិធិបង្ការទប់ស្តាត់ជំងឺកូវីដ១៩ សម្រាប់គ្រូពេទ្យជួរមុខ ក្នុងខេត្តបាត់ដំបង តាមរយៈឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងការចូលរួមពីសប្បុរជននានាក្នុងខេត្ត ដែលតែងតែឧបត្ថម្ភគ្រាំទ្រសកម្មភាពរបស់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញបេសកកម្មក្នុងព្យាបាលអ្នកជំងឺកូវីដ ១៩ នៅមន្ទីពេទ្យបង្អែខេត្តបាត់ដំបង។

      នៅក្នុងឱកាសនោះដែល លោក កាក់ សិលា ប្រធាមន្ទីរពេទ្យបង្អែខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យ មានផ្ទុកមេរោគកូវីដ១៩ សូមអញ្ជើញមកធ្វើតេស្តនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងសូមអំពាវនាវដល់បងប្រជាពលរដ្ឋ និងពលករ ដែលបានវិលត្រឡប់ពីប្រទេសថៃវិញ សូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយធ្វើការលាងសម្អាតដៃនឹងសាប៊ូ ឬអាល់កុល ឱ្យបានញឹកញាប់ និងសារអប់រំសំខាន់ៗរបស់ក្រសួងសុខាភិបាលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ