ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អនុញ្ញាតឲ្យអ្នកវិនិយោគចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
March 24, 2020 អ្នកទស្សនា :

      រសៀលថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យ ឯកឧត្តម កៅ គឹមហួន ដឹកនាំប្រតិភូវិនិយោគចិនចូលជួបសំដែងការគួរសម និងសំណេះសំណាល។

      ក្នុងជំនួបនេះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ឯកឧត្តម សូមស្វាគមន៍គ្រប់វិនិយោគទាំងអស់ ដែលបានមកដល់ទឹកដីនៃខេត្តកំពត។ ឯកឧត្តមបានបន្តទៀតថា ខេត្តកំពត មានសក្តានុពលច្រើន និងមានអ្នកវិនិយោគបានមកវិនិយោគលើការងារមួយចំនួន រួមមាន រោងចក្រស៊ីម៉ង់ត៍ វារីអគ្គិសនី កសិដ្ឋានចេកអំបូង ពិសេសវិស័យទេសចរណ៍។ 

      ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត ស្នើសុំដល់វិនិយោគគិនទាំងអស់មកវិនិយោគលើទឹកដីខេត្តកំពត ដើម្បីឲ្យខេត្តកំពតមានការអភិវឌ្ឍរីកចម្រើនបន្តទៀត។

      ក្នុងឱកាសនោះផងដែរតំណាងអ្នកវិនិយោគចិន បានមានប្រសាសន៍ថា អរគុណមិត្តភាពកម្ពុជា-ចិន អមតៈ លោកពិតជា មានមោទនភាពណាស់ដែលបានដឹកនាំក្រុមវិនិយោគចិនមកកាន់ទឹកដីដ៏ស្រស់ស្អាត នៃខេត្តកំពត៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ