អាជ្ញាធរខេត្តសៀមរាប នាំយកខិតប័ណ្ណវិធានការកាត់បន្ថយហានិភ័យកូវីដ១៩ ជាជំនួយរបស់ UNICEF ៥១០០សន្លឹក បិទផ្សាយតាម សាលាក្រុង ស្រុក ឃុំ សង្កាត់ ទីប្រជុំជនភូមិ និងមូលដ្ឋានសុខាភិបាល
March 24, 2020 អ្នកទស្សនា :

      នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃបានផ្តល់ខិតប័ណ្ណចំនួន ៥១០០សន្លឹក ដល់រដ្ឋបាលខេត្ត ក្នុងការបិទផ្សាយនៅសាលាខេត្ត និងបែងចែកបន្តសម្រាប់បិទផ្សាយនៅសាលាក្រុង ស្រុក ឃុំ សង្កាត់ ទីប្រជុំជនភូមិ និងមូលដ្ឋានសុខាភិបាល ទូទាំងខេត្តសៀមរាប។ ខិតប័ណ្ណទាំងនេះ គឺជាជំនួយរបស់អង្គការ UNICEF ផ្តល់ជូនក្រសួងមហាផ្ទៃ ដើម្បីបែងចែកដល់អាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយជូនប្រជាជន។

      ជាមួយនឹងការបិទផ្សាយខិតប័ណ្ណនេះ គឺដើម្បីណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

      សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរមកពីក្រៅប្រទេសទាំងអស់​ សូមមេត្តាដាក់ខ្លួនឯងឲ្យនៅដោយឡែកចំនួន១៤ថ្ងៃ​ និងតាមដានសុខភាព​ បេីមានចេញរោគសញ្ញា​ និងសូមពិគ្រោះជំងឺ អាចទំនាក់ទំនងសេវាសុខាភិបាលរដ្ឋ ឬតាមរយៈទូរស័ព្ទលេខ​ ១១៥​។ ម្យ៉ាងទៀតសូមបងប្អូនសម្អាតអនាម័យផ្ទាល់ខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចនេះសុមចូលរួមទាំងអស់គ្នា ការពារការចម្លងកូវីដ១៩ ទេីបយេីងអាចមានជ័យជម្នះ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ