ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មកររោងចក្រសេណូដូ ដែលបានដួលសន្លប់
January 31, 2018 អ្នកទស្សនា :

ក្រោយពីចូលរួមក្នុងពិធីមាឃបូជានាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ វត្តទួលសំបូរ ស្ថិតក្នុងឃុំអង្គរបូរី ស្រុកអង្គបូរី រួចមក ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មកររោងចក្រសេណូដូ ដែលបានដួលសន្លប់កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំបងប្អូនត្រូវសម្រាកព្យាបាលឱ្យបានជាសះស្បើយ និងមានកម្លាំងពេញលេញឡើងវិញចាំត្រឡប់ទៅធ្វើការ។ បន្ថែមពីនោះឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ចំពោះសុខភាពបងប្អូនកម្មករដែលកំពុងសម្រាកព្យាបាលជំងឺនេះឱ្យបានល្អបំផុត។ សូមបញ្ជាក់ថាក្រោយពីទទួលដំណឹងថាកម្មកររោងចក្រសេណូដូដួលសន្លប់ភ្លាម ឯកឧត្តមអភិបាលខេត្តបានចាត់សាខាកាកបាទក្រហមខេត្តចុះទៅពិនិត្យ និងចែកអំណោយភ្លាមៗដល់មន្ទីរពេទ្យបង្អែកស្រុកបាទី។ កម្មករដែលដួលសន្លប់ទាំងអស់ចំនួន៨៩នាក់ ក្នុងនោះបានធូរស្រាលនិងត្រឡប់ទៅផ្ទះវិញចំនួន ៦៧នាក់ និងនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់គិតមកត្រឹមរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តតាកែវ (ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ