រដ្ឋបាលខេត្តស្ទឹងត្រែង បន្តជួលអគារសណ្ឋាគារ សេកុងស្តារ ត្រៀមសម្រាប់ធ្វើជាកន្លែងពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩
March 24, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ តបតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការបង្ការ និងទប់ស្កាត់ជំងឺកូវីត១៩(COVID-19)ខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យាជួលអគារមួយកន្លែងទៀត នៅសណ្ឋាគារសេកុងស្តារ មានបន្ទប់រហូតដល់ ៣៣បន្ទប់ បន្ថែមពីលើអគារគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមាន ៦០បន្ទប់ ដែលមានស្រាប់ សម្រាប់ត្រៀមបង្ការ និងការពារក្នុងពេលដែលជំងឺកូវីដ១៩ ផ្ទុះឡើងក្នុងទឹកដីខេត្តស្ទឹងត្រែង ធ្វើជាកន្លែងសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩( COVID-19)៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ