ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអនុញ្ញាតឱ្យប្រធានផ្នែកសុខសភាព និងបង្ការជំងឺឆ្លងរបស់អង្គការយូនីសេហ្វប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួសម
March 24, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០នេះ Dr. Etienne Poirlot ប្រធានផ្នែកសុខសភាព និងបង្ការជំងឺឆ្លងរបស់អង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង(សាលសវនកា)។

      ក្នុងជំនួបនោះដែរឯកឧត្តម ម៉ុម សារឿន បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណ ព្រមទាំងគូសបញ្ជាក់អំពីទំនាក់ទំនងសហប្រតិបត្តិការរវាងអង្គការយូនីសេហ្វ ជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង និងជម្រាបជូនអំពីស្ថានភាព ព្រមទាំងវិធានការរបស់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩(COVID-19)ខេត្ត។

      ឆ្លៀតក្នុងឱកាសនោះឯកឧត្ដម អភិបាលខេត្ត បានជំរុញឲ្យអង្គការយូនីសេហ្វ បន្តនូវសកម្មភាពការងាររបស់ខ្លួន ពិសេសជួយគាំទ្រ ទាំងធនធាន សម្ភារ ការអប់រំសុខភាព អនាម័យ និងវិធានការការពារជំងឺកូវីដ១៩ នៅតាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រក្នុងខេត្តស្ទឹងត្រែង។

      ក្នុងឱកាសនោះដែរក្រុមការងាររបស់អង្គការយូនីហេស្វ បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តគ្រប់ដំដាប់ថ្នាក់ក្នុងការអនុវត្តផែនការត្រៀមបង្ការទប់ស្កាត់ និងឆ្លើយតបការរីករាលដាល់នៃជំងឺកូវីដ១៩(COVID-19)៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ