រដ្ឋបាលក្រុង ស្រុកទាំង៨ នៃខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីវិធានការក្នុងការបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩
March 24, 2020 អ្នកទស្សនា :

      កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី 24 ខែមិនាឆ្នាំ 2020 រដ្ឋបាលក្រុង ស្រុកទាំង៨ នៃខេត្តកំពង់ស្ពឺ បានរៀបចំផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនអំពីវិធានការក្នុងការបង្ការទប់ស្កាត់ការឆ្លងជំងឺ covidv19 តាមរយៈឃោសនស័ព្ទនិងឧបករណ៍បំពង់សំឡេងនានា ដើម្បីទប់ស្កាត់ការរីករាលដាលមកលើក្រុមគ្រួសារក៏ដូចជាក្នុងសហគមន៍ ដោយត្រូវអនុវត្តវិធានការចាំបាច់មួយចំនួនដូចជា ត្រូវលាងដៃអោយបានស្អាតជាមួយសាប៊ូ និងទឹកស្អាតឬអាកុលលាងដៃឲ្យបានញឹកញាប់ ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្ដាស់ដោយប្រើកែងដៃឬក្រដាសអនាម័យរួចបោះចោលក្នុងធុងសំរាមភ្លាម ហើយបន្ទាប់មកត្រូវលាងដៃអោយបានស្អាតជាមួយសាប៊ូនិងទឹកស្អាត ត្រូវនៅឱ្យឆ្ងាយពីអ្នកមានជំងឺគ្រុនក្ដៅ ក្អកកណ្ដាស់ ឬផ្ដាសាយ ត្រូវចៀសវាងការជួបជុំដែលមានមនុស្សចូលរួមច្រើន ចំពោះប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីក្រៅប្រទេសវិញត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ពីក្រុមគ្រួសារ ឬសាច់ញាតិ ក្នុងករណីមានរោគសញ្ញាណាមួយឬមានបញ្ហាសុខភាពផ្សេងៗ សូមទំនាក់ទំនងទៅកាន់លេខ 115 ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ