អភិបាលខេត្តព្រះសីហនុ ដាក់ចេញនូវបទបញ្ជាដល់ អភិបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព ឱ្យធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំស្តីពីនីតិវិធីដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ
March 24, 2020 អ្នកទស្សនា :

      នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវបទបញ្ជាដល់ អភិបាលក្រុងស្រុក ឃុំ សង្កាត់ ប្រធានមន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធ ឱ្យធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំស្តីពីនីតិវិធីដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩នៅតាមផ្ទះដោយលក្ខណៈបុគ្គល នៅតាម ភូមិ ឃុំ សង្កាត់ សាលារៀន វត្តអារាម សារ៉ាវ វិហារសាសនា រោងចក្រសហគ្រាស ទីផ្សារ និងទីប្រជុំនានានៅទូទាំងខេត្តព្រះសីហនុ ឱ្យបានទូលំទូលាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ពីវិធីបង្ការ និងទប់ស្កាត់ពីជំងឺរាតត្បាតកូវីដ១៩៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ