រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំស្ដីពីការចាត់វិធានការ បង្ការ និងទប់ស្កាត់ជំងឺកូវិដ១៩ ទូទាំងខេត្តក្រចេះ
March 24, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ៍ ទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចាត់វិធានការ ទប់ស្កាត់ជំងឺកូវីដ១៩ និងវិធានការចំពោះប្រជាពលរដ្ឋដែលបានត្រលប់មកពីប្រទេសថៃ។ ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ កងកម្លាំងទាំងបីប្រភេទ អភិបាលស្រុក ក្រុង និងប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

      ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានស្វាគមន៍ និងរាយការណ៍បញ្ជាក់អំពី ស្ថានភាពនៃការចម្លងជំងឺកូវីដ១៩ ខណៈពេលនេះនៅខេត្តក្រចេះគិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះគឺពុំទាន់មានពលរដ្ឋណាមានផ្ទុក វិរ៉ុសកូវីដ១៩ នោះទេ ក៏ប៉ុន្តែរដ្ឋបាលខេត្តនៅតែមានវិធានការ និងគម្រោងប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩ ដោយត្រៀមលក្ខណៈរួចជាស្រេច ដូចជា ការរៀបចំទីកន្លែងសម្រាប់ទទួលព្យាបាលជម្ងឺរួមមាន មន្ទីរពេទ្យបង្អែកខេត្តមាន ១៨បន្ទប់ សណ្ឋាគារសន្តិភាពមាន៤០បន្ទប់ និងវិទ្យាល័យក្រុងក្រចេះមាន៤៨បន្ទប់ រៀបចំក្រុមគ្រូពេទ្យ សម្ភារៈបរិក្ខាសម្រាប់ព្យាបាល កងកម្លាំងអន្តរាគមន៍ និងបើកយុទ្ធនាការផ្សព្វផ្សាយវិធីសាស្រ្តការពារ និងធ្វើអនាម័យ ពិសេសមានវិធានការគ្រប់គ្រងចំពោះប្រជាពលរដ្ឋដែលបានត្រលប់មកពីក្រៅប្រទេសនានា និងត្រៀមហរិញ្ញវត្ថុសម្រាប់ដោះស្រាយចំពោះមុខ ព្រមទាំងមធ្យបាយសង្គ្រោះផងដែរ។

      ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិនមានប្រសាសន៍បញ្ជាក់ថា ដោយមានពលករកម្ពុជាប្រមាណជាច្រើនបានត្រលប់មកពីប្រទេសថៃ ចូលក្នុងប្រទេសកម្ពុជា តាមច្រកដូង ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ហើយពលករទាំងអស់នោះមិនទទួលបានការពិនិត្យយ៉ាងត្រឹមត្រូវពីមន្ត្រីចត្តាឡីស័ក នៅតាមច្រកទ្វាព្រំដែនឡើយ ហើយបងប្អូនពលករទាំងអស់ បានត្រឡប់ទៅស្រុកកំណើតរបស់គាត់រៀងៗខ្លួន។ 

      ឯកឧត្ដមកិត្តិបណ្ឌិតបន្តថា ដូច្នេះដើម្បីបង្ការ និងទប់ស្កាត់ ក្នុងករណីមានពលករណាមួយមានផ្ទុកជំងឺកូវីដ១៩ ស្នើអោយមន្ត្រីជំនាញ និងលោកអភិបាលក្រុង ស្រុក ពិសេសអាជ្ញាធរ ភូមិ ឃុំ ត្រូវមានវិធានការដូចជា៖-កំណត់ចំនួនពលករទើបចូលមកពីប្រទេសថៃអោយបានជាក់លាក់ តាមភូមិ ឃុំ ស្រុកនីមួយៗ-ដាក់ពួកគាត់អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដោយមិនត្រូវឱ្យពួកគាត់ នៅជិតឬស្និតស្នាលជាមួយ ក្រុមគ្រួសារ ឬអ្នកជិតខាងឡើយ ដើម្បីបញ្ជាសការឆ្លង ទៅក្រុមគ្រួសារ ឬអ្នកជិតខាង។-បើមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។

      ក្នុងឱកាសនោះ ឯកឧត្តមកិត្តិបណ្ឌិត បានជំរុញអោយមន្ទីរអង្គភាពពាក់ព័ន្ឋ និងអភិបាលក្រុង ស្រុក ត្រូវបន្តចុះអប់រំ និងផ្សព្ធផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានភូមិ ឃុំ ស្រុករបស់ខ្លួន នៅវិធីសាស្ត្រការធ្វើអនាម័យអោយបាន ញឹកញាប់ កុំមានការប្រមូលផ្ដំុគ្នា ចេញក្រៅពាក់ម៉ាស់អោយបានត្រឹមត្រូវ និងការបង្ការនៃការឆ្លងវិរុសកូវីដ១៩នេះ ហើយស្រុក ក្រុង ត្រូវរៀបចំបង្កើតគណៈកម្មការ ក្នុងការចាត់តាំងអនុវត្តអោយបានច្បាស់លាស់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩នេះ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ