រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺ (COVID-19)
March 24, 2020 អ្នកទស្សនា :

      រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តក្រចេះ ឱ្យបានជ្រាបថា តាមស្ថានភាពជាក់ស្តែង និងស្ថិតក្នុងស្ថានភាព (COVID-19) ដែលកំពុងរីករាលដាលជាសកល។ ដើម្បីធានាបាននូវការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ (COVID-19) ដល់ខ្លួន រដ្ឋបាលខេត្ត សូមស្នើដល់សាធារណៈជនទាំងអស់ចូលរួមអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺ (COVID-19) ទាំងអs’គ្នាដូចខាងក្រោម៖

 ១-ជួបស្វាគមន៍គ្នាដោយដៃសំពះតាមទំនៀមទំលាប់ខ្មែរ ជៀសវាងការចាប់ដៃគ្នា។
២-ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុលលាងដៃឱ្យបានញឹកញាប់ បន្ទាប់ពីក្អក ឬកណ្តាស់ មុនពេល កំឡុងពេល និងបន្ទាប់ពីរៀបចំអាហារ មុនពេលបរិភោគ ក្រោយបន្ទោបង់ ឬបន្ទាប់ពីប៉ះពាល់សត្វ ឬលាមកសត្វ។
៣-ប្រសិនបើមានបញ្ហា ពិសេសមានរោគសញ្ញាណាមួយដូចជា៖ ក្រុនក្តៅ ហៀរសំបោរ ឈឺបំពង់ក ក្អក​ កណ្តាស់ ពិបាកដកដង្ហើម ត្រូវទៅពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិត និងនៅឱ្យឆ្ងាយពីអ្នកដទៃយ៉ាងតិចមួយម៉ែត្រកន្លះ និងត្រូវពាក់ម៉ាស់។
៤-នៅពេលក្អក ឬកណ្ដាស់ ត្រូវខ្ទប់មាត់ ច្រមុះ ដោយប្រើកន្សែង ក្រមា កែងដៃ ឬក្រដាស រួចបោះចោលក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ បន្ទាប់មកត្រូវលាងសម្អាតដៃនិងសាប៊ូ ឬអាល់កុល។
៥-ប្រសិនបើទើបមកពីបរទេស ឬប៉ះពាល់អ្នកជំងឺ (COVID-19) ត្រូវដាក់ខ្លួនឱ្យនៅដោយឡែករយៈពេលយ៉ាងតិច១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ៕

ដែលមានខ្លឹមសារនៃសេចក្តីជូនដំណឹងទាំងស្រុងដូចខាងក្រោម៖

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ