ប្រជាពលរដ្ឋធ្វើដំណើរមកពីក្រៅប្រទេស ត្រូវបានអាជ្ញាធរខេត្តសៀមរាបចុះពិនិត្យសុខភាព និងណែនាំឱ្យនៅដោយឡែកចំនួន១៤ថ្ងៃ
March 23, 2020 អ្នកទស្សនា :

      គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ប្រជាពលរដ្ឋធ្វើដំណើរមកពីក្រៅប្រទេសបានមកដល់លំនៅដ្ឋានរបស់ខ្លួនវិញ ហើយត្រូវបានអាជ្ញាធរក្រុង ស្រុកឱ្យអនុលោមតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរមកពីក្រៅប្រទេសទាំងអស់​ សូមមេត្តាដាក់ខ្លួនឯងឲ្យនៅដោយឡែកចំនួន១៤ថ្ងៃ​ និងតាមដានសុខភាព​ បេីមានចេញរោគសញ្ញា​ និងសូមពិគ្រោះជំងឺ អាចទំនាក់ទំនងសេវាសុខាភិបាលរដ្ឋ ឬតាមរយៈទូរស័ព្ទលេខ​ ១១៥​។ 

      ដើម្បីអនុវត្តឱ្យស្របតាមសេចក្តីណែនាំ ក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីជំនាញរបស់សុខាភិបាលបានធ្វើការអប់រំនិងណែនាំបន្ថែមដល់បងប្អូនប្រជាពលរដ្ឋដែលទើបធ្វើដំណើរមកពីក្រៅប្រទេសសូមនៅដោយឡែកចំនួន ១៤ថ្ងៃ ទោះបីជានៅលំនៅដ្ឋានរបស់ខ្លួនក៏ដោយ ហើយការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមការពារទប់ស្កាត់កុំឱ្យមានការចម្លងទៅក្នុងសហគមន៏ ជាកិច្ចការដែលយេីងទាំងអស់គ្នាត្រូវធ្វេីជាចាំបាច់។ ម្យ៉ាងទៀតសូមបងប្អូនសម្អាតអនាម័យផ្ទាល់ខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចនេះសុមចូលរួមទាំងអស់គ្នា ការពារការចម្លងកូវីដ១៩ ទេីបយេីងអាចមានជ័យជម្នះ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ