អាជ្ញាធរខេត្តប៉ៃលិន ចុះកំណត់អត្តសញ្ញាណ ពិនិត្យកំដៅ និងលាងសំអាតដៃនៅច្រកទ្វារព្រំដែន ជូនពលករដែលត្រលប់មកពីប្រទេសថៃ
March 23, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០ ដោយសារស្ថានភាពរីករាលដាលនៃវីរុសកូវីត-១៩ បានបង្ខំអោយពលករខ្មែរដែលធ្វើការនៅខេត្តចាន់បុរី ប្រទេសថៃប្រមាណជាង ២០០នាក់ វិលត្រឡប់មកកាន់ស្រុកកំណើតវិញ តាមព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គ្រាច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បានបិទមិនឱ្យចេញចូលទៅមក។

      បើតាមការរៀបរាប់របស់ពលករខ្មែរដែលឆ្លងដែនមក បានឱ្យដឹងឡើងថា÷ នៅក្នុងប្រទេសថៃពួកគាត់មានការព្រួយបារម្ភជាខ្លាំង ចំពោះជម្ងឺកូវីត-១៩ ផង រួមទាំងអត់ការងារធ្វើផងនោះ បានបង្ខំអោយពួកគាត់សម្រេចចិត្តវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ហើយដោយច្រកទ្វារព្រំដែនត្រូវបានបិទ ដូច្នេះពួកគាត់ខ្លះក៍ ត្រូវបង្ខំចិត្ត ឆ្លងព្រំដែន តាមអូរ តាមព្រៃ ដែលប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន ហើយជាក់ ស្តែង នៅថ្ងៃនេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៍បានជួបពិភាគ្សាជាមួយភាគីថៃ ដោយ អនុញ្ញាត ឱ្យពលករប្រមាណជាង ១០០នាក់ ទើបបើកច្រកឱ្យចេញម្តង ដើម្បីវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ។

      បើតាមការបញ្ជាក់របស់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ ពលករខ្មែរដែលឆ្លងដែនត្រលប់មកវិញនេះ អាជ្ញាធរមិនបានអនុវត្តន៍ដាក់អោយនៅដាច់ឡែកនោះទេ ដោយគ្រាន់តែកំណត់អត្តសញ្ញាណ ពិនិត្យឆែកកំដៅ ពិនិត្យសុខភាពយ៉ាងតឹងរឹង និងលាងសំអាតដៃ ដងខ្លួនដោយសារធាតុសម្លាប់មេរោគ រួចហើយអនុញ្ញាតអោយពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។

      នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត និងលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារ និង យុវជន សសយក, យុវជន កាកបាទក្រហម ចូលរួមសហការជាមួយអាជ្ញាធរខេត្ត និងមន្ត្រីចត្តាឡីស័ក ធ្វើការកំណត់អត្តសញ្ញាណ ពិនិត្យឆែកកំដៅ និងលាងសំអាតដៃ ជូនពលករដែលត្រលប់មកពីប្រទេសថៃ។

      សូមបញ្ជាក់ថា៖ ពលករកម្ពុជាដែលសម្រុកឆ្លងព្រំដែនមកពីប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គិតចាប់តាមពីម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមីនា រហូតដល់ម៉ោង ១៤រសៀល គឺមានចំនួនសរុប ២២០នាក់ ស្រី១០៣នាក់ ក្នុងនោះមានកុមារ ចំនួន ២៥នាក់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ