រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបន្ទាន់ស្តីពីវិធានការការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលកើតមាននៅខេត្តព្រះសីហនុ
March 23, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបន្ទាន់មួយដឹកនាំដោយ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីចាត់វិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលកើតមាននៅខេត្តព្រះសីហនុ ដូចខាងក្រោម ៖
-រដ្ឋបាលខេត្ត មិនមានការបិទទីក្រុងនោះទេ គឺបិទតែសណ្ឋាគារមួយប៉ុណ្ណោះ
-រដ្ឋបាលខេត្តបានត្រៀមអគារ នៃមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ២១ បន្ទប់ស្មើនឹង ៦០គ្រែ និងសណ្ឋាគារចំនួន២កន្លែង មានចំនួន១០៦ បន្ទប់ស្មើ នឹង ២០២ គ្រែ សរុបទាំងអស់គឺមានចំនួន ១២៧ បន្ទប់ស្មើនឹង ២៦២ គ្រែ និងបានត្រៀមទីតាំងមួយចំនួនទៀតសម្រាប់ទុកដាក់អ្នកជំងឺកូវីដ ១៩។
-ណែនាំអោយបងប្អូនប្រជាពលរដ្ឋ និងពលករដែលត្រឡប់មកពីប្រទេសថៃថ្មីៗនេះ ស្នាក់នៅ
ដាច់ដោយឡែកពីក្រុមគ្រួសារសាច់ញាតិរបស់ខ្លួន រយៈពេល១៤ ថ្ងៃសិន។ ប្រសិនបើមានករណីសង្ស័យមានកូវីដ១៩ សូមរាយការណ៍ជាបន្ទាន់ ទៅគ្រូពេទ្យដែលប្រចាំការនៅតាមមណ្ឌលសុខភាព ឬក៏ទំនាក់ទំនងតាមលេខទូរសព្ទពិសេសដែលរដ្ឋបាលខេត្តព្រះសីហនុបានផ្តល់ជូន។
-អ្នកដែលផ្ទុកវីរុសកូវីដ១៩ ទាំង៣៣នាក់នេះ ត្រូវបានដាក់ឲ្យនៅសម្រាកព្យាបាល តាមបន្ទប់ដាច់ដោយឡែកនៅសណ្ឋាគារមួយ ដោយមានក្រុមគ្រូពេទ្យជំនាញ នៅប្រចាំការដើម្បីតាមដាន និងព្យាបាលជំងឺពួកគាត់នៅក្នុងសណ្ឋាគារនោះតែម្ដង និងបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចការពារ ដោយមិនឲ្យមាន ការចេញចូលដោយគ្មានការអនុញ្ញាតឡើយ។ 

      ជាការអំពាវនាវរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ៖ " ប្រសិនជាគ្មានការចាំបាច់ទេប្រជាពលរដ្ឋគ្រប់រូបគួរតែស្នាក់នៅក្នុងផ្ទះរៀងៗខ្លួនដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងជៀសឱ្យឆ្ងាយពីជម្ងឺកូវីដ១៩ លើកលែងតែអ្នកដែលមានការចាំបាច់។ ក្រៅពីនេះ មន្ត្រីរាជការក៏ដោយ ប្រសិនបើគ្មានការចាំបាច់ធំដុំទេគឺមិនបាច់ជួបជុំគ្នាទេ នាំគ្នាធ្វើការតាមប្រព័ន្ធអនឡាញ នាំគ្នាធ្វើការតាមទូរសព្ទក៏បានដែរ។ 

      សូមណែនាំឱ្យមន្ត្រីយើងទាំងអស់គ្នា ធ្វើជាភ្នាក់ងារសន្តិសុខ សម្រាប់ការអប់រំណែនាំ ឬក៏ដាក់កំហិតទៅប្រជាពលរដ្ឋ ឬមន្ត្រីគ្នាឯងណាដែលយើងដឹងថា គាត់មានការសង្ស័យឬការពាក់ព័ន្ធនឹងអ្នកដែល អាចឆ្លងជំងឺកូវីដ១៩ ត្រូវក្តាប់ឱ្យបាន"៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ