អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវឲ្យប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ពីអ្នកដទៃ
March 23, 2020 អ្នកទស្សនា :

      កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនិងត្រៀមរៀបចំទីតាំងសម្រាប់ទទួលពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ប្រសិនបើមានករណីនេះកើតឡើងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។

      ទីតាំងទាំង៤ នោះមានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ វិទ្យាល័យកំពង់ស្ពឺ វិទ្យាល័យសម្ដេចឪសម្ដេចម៉ែ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ជាក់ស្ដែងដោយមើលឃើញនូវទីតាំងធំទូលាយមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់ មានបន្ទប់ទឹកស្អាតនិងទឹកភ្លើងប្រើប្រាស់គ្រប់គ្រាន់ និងបន្ទប់ប្រកបដោយផាសុខភាព ឯកឧត្តម វ៉ីសំណាង អភិបាលនៃគណៈអភិបាលខេត្ត បានសម្រេចចិត្តជ្រើសរើសយកទីតាំងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ក្នុងចំណោមទីតាំងទាំង៤ សម្រាប់ត្រៀមទទួលនិងពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងករណីកើតមានឡើងនូវជំងឺនេះ។

      ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល ១៤ថ្ងៃ និងបន្តតាមដានសុខភាពខ្លួនឯង ប្រសិនបើសង្ស័យថាខ្លួនមានផ្ទុកនូវវ៉ីរុសកូវីដ 19នេះ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 115 ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។

      សូមបញ្ជាក់ផងដែរថាគិតមកដល់ពេលនេះ ខេត្តកំពង់ស្ពឺមិនទាន់មានករណីជំងឺកូវីដ ១៩ កើតឡើងនោះទេ បើទោះជាយ៉ាងនេះក្ដី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺនេះដោយប្រកាន់ខ្ជាប់នូវការរស់នៅស្អាត ហូបស្អាត និងលាងដៃជាមួយទឹកសាប៊ូឱ្យបានញឹកញាប់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ