អាជ្ញាធរខេត្តឧត្ដរមានជ័យ កំណត់យកទីតាំងសាលារៀន "វិទ្យាល័យតេជោ សែន សំរោង" ដើម្បីរៀបចំ និងត្រៀមបង្ការទុកជាមុន ដើម្បីប្រយុទ្ធប្រឆាំងអំពីការរាតត្បាតឆ្លងជម្ងឺកូវីដ-១៩
March 23, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដឹកនាំកិច្ចប្រជុំបន្ទាន់សម្រាប់បង្ការ និងត្រៀមទុកជាមុន ដើម្បីទុបស្កាត់ការរីករាលដាលនៃជំងឺCOVID-19 ដោយមានការអញ្ជើញចូលពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរ-អង្គភាព។ បន្ទាប់ពីបើកកិច្ចប្រជុំចប់ ឯកឧត្ដម បានដឹកនាំ ក្រុមការងារចុះពិនិត្យ និងកំណត់យកទីតាំងសាលារៀន "វិទ្យាល័យតេជោ សែន សំរោង" ដើម្បីរៀបចំ និងត្រៀមបង្ការទុកជាមុន ដើម្បីប្រយុទ្ធប្រឆាំងពីការរាតត្បាត ឆ្លងជម្ងឺកូវីដ-១៩។

      ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា៖ការចុះត្រួតពិនិត្យនិងត្រៀមបំរុងទុកទីតាំងដោយកំណត់យកទីតាំងវិទ្យាល័យតេជោសែន សំរោងនេះ គឺក្នុងគោលបំណង ត្រៀមទុកជាមុនក្នុងករណីចាំបាច់ ដើម្បីបង្ការទប់ស្កាត់ការរាតត្បាតពីជម្ងឺផ្លូវដង្ហើម(កូវីដ-១៩)។

      ជាជំហានដំបូងក្នុងការត្រៀមបំរុងនេះ រដ្ឋបាលខេត្ត បានកំណត់យកអគារដែលមានកំពស់៣ជាន់ នៃវិទ្យាល័យតេជោសែន សំរោង ដោយរៀបចំនួន ៧បន្ទប់ នៅជាន់ផ្ទាល់ដី ដើម្បីត្រៀមបំរុងទុកចំពោះបងប្អូនដែលសង្ស័យថាមានពាក់ព័ន្ធជម្ងឺឆ្លងកូវីដ-19 ដោយនៅទីនោះ មានការថែទាំ និងការផ្តល់សេវាពិគ្រោះ និងត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមគ្រូពេទ្យជំនាញប្រចាំការនៅទីនេះ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ