អភិបាលខេត្តតាកែវ ចុះពិនិត្យអគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ដើម្បីត្រៀមលក្ខណៈ ទុកជាមុនក្នុងករណីមានអ្នកសង្ស័យ ឬមានអ្នកផ្ទុកជម្ងឺកូវីត១៩
March 23, 2020 អ្នកទស្សនា :

      តាកែវ៖ ដើម្បីឆ្លើយតបទៅនឹងការការពារពីការរីករាលដាល ក៏ដូចជាការត្រៀមលក្ខណៈទុកជាមុន ក្នុងការបង្ការ និងការពារនូវជម្ងឺផ្លូវដង្ហើមដ៏កាចសាហាវគឺជម្ងឺកូរ៉ូណា ឬជម្ងឺកូវីត១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែមីនានេះ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យមើលអគារអន្តេវាសិកដ្ឋាន ដែលជាអគារសម្រាប់ស្នាក់នៅរបស់គរុសិស្ស នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ កម្ពស់៣ជាន់ មាន៦០បន្ទប់ ត្រៀមទុកជាមុនសម្រាប់ព្យាបាល និងដាក់ដាច់ដោយឡែកចំពោះអ្នកដែលសង្ស័យឬមានផ្ទុកជម្ងឺកូវីត១៩នេះ។

      ឯកឧត្តម អ៊ូច ភា គូសបញ្ជាក់ទៀតថា សម្រាប់ខេត្តតាកែវ យើងមានអគារអន្តេវាសិកដ្ឋាន ដែលជាអំណោយរបស់សម្តេចតេជោ ត្រៀមទុកសម្រាប់អ្នកសង្ស័យកើតមានជម្ងឺកូវីត១៩ នេះ ហើយតាមការពិនិត្យជាក់ស្តែង ថ្ងៃនេះយើងបាន ពិនិត្យឃើញថា អគារស្នាក់នៅរបស់គរុសិស្សនេះមានបន្ទប់នីមួយៗ ដែលមាន បំពាក់រួចជាស្រេចនូវទឹក ភ្លើង បន្ទប់ទឹក កង្ហារជាដើម ប៉ុន្តែបន្ទប់ នីមួយៗមិនទាន់ស្អាត ដូច្នោះហើយយើងនឹងសម្អាត អគារនេះ ឲ្យស្អាត និងមានអនាម័យ ពិសេសគឺបាញ់ថ្នាំសម្លាប់មេរោគឲ្យស្អាតល្អសិន ហើយនឹងឲ្យមន្ទីរសុខាភិបាលខេត្ត បញ្ជូនគ្រែ ព្រមទាំងសម្ភារៈនិងបរិក្ខាពេទ្យមួយចំនួនថែមទៀតផង៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ