រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19)
March 23, 2020 អ្នកទស្សនា :

      ដើម្បីអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការបង្កា ទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) ក៏ដូចជាក្រសួងជំនាញ រដ្ឋបាលខេត្តឧត្តរមានជ័យ បានសម្រេចបង្កើតគណៈកម្មការ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) ដែលមានសមាសភាពចំនួន៤១រូប មាន ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជាប្រធាន និងមានក្រុមការងារ ជាលេខាធិការឱ្យគណៈកម្មការចំនួន១៣រូបទៀតផង។

      គណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) ខេត្តឧត្តរមានជ័យ មានភារកិច្ចដូចខាងក្រោម៖
-សហការរៀបចំផែនការរួមក្នុង បង្កា ទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើម និងជំងឺឆ្លងដ៏ទៃទៀត ក្នុងការធានាសុខុមាលភាពជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ 
-យកចិត្តទុកដាក់ប្រមូលផ្ដុំគ្រប់មធ្យោបាយ និងធនធាន ដើម្បីត្រៀមបង្កា និងទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19 និងជំងឺឆ្លងផ្សេងៗ ដោយធ្វើការត្រួតពិនិត្យឱ្យបានម៉ត់ចត់នៅតាមច្រកទ្វារព្រំដែននីមួយៗ
-ពង្រឹងការអនុវត្ត តាមដានត្រួតពិនិត្យការងារគ្រប់គ្រងជនបរទេស ពិសេសសម្រាប់ជនបរទេសដែលទើបធ្វើដំណើរចូលមកក្នុងខេត្តថ្មីៗនេះ
-ធ្វើការផ្សព្វផ្សាយ អប់រំណែនាំ តាមរោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន ឱ្យមានអនាម័យជាប់ជាប្រចាំដោយ ការលាងសម្អាតដៃនិងសាប៊ូ អាល់កុល ជាដើមមុនពេលទទួលទានអាហារ
-ចាត់ចែងក្រុមការងារចុះពិនិត្យ និងតាមដានសភាពការតាមបណ្តាក្រុង ស្រុក ដើម្បីឆ្លើយតបទាន់ពេលវេលា ប្រសិនបើមានប្រជាពលរដ្ឋណាម្នាក់មានអាការៈមិនប្រក្រតី ដូចជាក្តៅខ្លួនខ្លាំង កណ្តាស់ ហៀរសំបោរ ផ្តាសសាយ ការឈឺក្បាល វិលមុខឈឺបំពង់ក ពិបាកដកដង្ហើមជាដើម
-ត្រៀមក្រុមគ្រូពេទ្យប្រចាំការ និងសម្ភារ បរិក្ខា បច្ចេកទេស ឱសថ ថ្នាំពេទ្យ ព្រមទាំងបន្ទប់សម្រាប់ព្យាបាលអ្នកជំងឺរលាកផ្លូវដង្ហើម(COVID-19) ក្នុងករណីមានជំងឺនេះនៅក្នុងខេត្ត
-ទប់ស្កាត់ និងចាត់វិធានការ ចំពោះការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម បំភិតបំភ័យប្រជាពលរដ្ឋ បំភ្លៃការពិតពីមេរោគ រលាកផ្លូវដង្ហើម(COVID-19) និងព័ត៌មានដែលបង្កឲ្យមានអស្ថិរភាពសង្គម
-រៀបចំផែនការឆ្លើយតបជំងឺកូវីដ១៩ ទៅតាមការវិវត្តន៍នៃការរីករាលដាននៃវីរុស
-អនុវត្តសកម្មភាពផែនការដែលបានអនុម័តដោយប្រមុខរាជរដ្ឋាភិបាល 
-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តនៃការប្រយុទ្ធនិងជំងឺ COVID-19
-លើកទិសដៅប្រតិបត្តិជាយថាហេតុតាមស្ថានភាពជាក់ស្តែង នៃការរាតត្បាតជំងឺCOVID-19 
-គោរពរាយការណ៍ជាប្រចាំជូនប្រមុខរាជរដ្ឋាភិបាល អីពីការវិវត្តន៍នៃជំងឺCOVID-19៕

ដែលមាខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ