រដ្ឋបាលខេត្តកោះកុង ចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកធ្វេីដំណេីរចេញ-ចូល ឆ្លងកាត់ច្រកទ្វារព្រំដែនអន្ដរជាតិ  បណ្ដោះអាសន្ន
March 22, 2020 អ្នកទស្សនា :

រដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា ដោយស្ថានភាពនៃការរាលដាល់វិរុសកូវីដ-១៩ (DOVID-19) កំពុងរីករាលដាលជាសកល និងដេីម្បីទប់ស្កាត់ នៃការរាលដាល់នៃជំងឺនេះ រដ្ឋបាលខេត្តកោះកុងបានជួបពិភាក្សាជាមួយភាគីថៃ (ខេត្តត្រាត) ដោយទទួលបានលទ្ធផល ដូចខាងក្រោម៖

ទី១-ភាគីថៃ ស្នេីសុំបិទច្រកតំបន់ព្រំដែន ហាត ឡេក មួយរយៈ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៦៖០០នាទីព្រឹក ដោយអនុញ្ញាត្តឲ្យតែរថយន្ដដឹកទំនិញចេញ-ចូល និងមានតែអ្នកបេីកបរម្នាក់តែប៉ុណ្ណោះ ។ ក្រៅពីនោះ  ចំពោះប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរ អ្នកដឹកទំនិញ តាមរទះជាដេីម គឺពុំអនុញ្ញាត្តឲ្យចេញ-ចូលឡេីយ។ 


ទី២-ករណីប្រជាពលរដ្ឋមានជំងឺធ្ងន់ធ្ងរ  ឬអ្នកជំងឺដែលត្រូវទៅព្យាបាលតាមការណាត់ជួបរបស់ពេទ្យថៃ ភាគីថៃ និងសម្របសម្រួលអនុញ្ញាត្តឲ្យធ្វេីដំណេីរចេញ-ចូល ដោយមានឯកសារ និងពិនិត្យត្រឹមត្រូវ ៕
ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ