អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញ ចុះត្រួតពិនិត្យស្នាក់ការបាក់ដៃ ស្រុកអង្គរបូរី និងស្នាក់ការកំពង់ក្រសាំង ស្រុកបូរីជលសារ ផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីបង្ការនឹងទប់ស្កាត់នូវជំងឺកូវីដ១៩
March 21, 2020 អ្នកទស្សនា :

      តាកែវ៖ រយះពេលមួយថ្ងៃពេញ នៅថ្ងៃសុក្រ ១៣ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួជាមួយ លោក ម៉ឹង វុធី អភិបាលរងខេត្ត បានដឹកនាំមន្ទីរជំនាញចុះត្រួតពិនិត្យនៅស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេរភាគីបាក់ដៃ ស្ថិតនៅឃុំគោកធ្លក ស្រុកអង្គរបូរី និងស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេរភាគីកំពង់ក្រសាំង ស្ថិតនៅឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ដើម្បីសាកសួរសុខទុក្ខ និងផ្សព្វផ្សាយសារាចរណែនាំមួយរបស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តតាកែវ ដល់មន្រ្តីដែលកំពុងប្រតិបត្តិការនៅច្រកទ្វារទ្វេរភាគីទាំងពីរ។

      មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្រ្តីនៅច្រកទ្វារព្រំដែនទឹកទាំងពីរ ត្រូវធ្វើការអនុវត្តតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសមន្រ្តីចត្តាឡីស័ក្ដត្រូវតែរួមសហការណ៍ជាមួយសមត្ថកិច្ចនៅតាមព្រំដែនទាំងពីរ ដោយធ្វើការត្រួតពិនិត្យរាល់ពលរដ្ឋខ្មែរ ឬវៀតណាម ដែលបានឆ្លងកាត់ឲ្យបានច្បាស់លាស់ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់នូវការរីករាលដាលនូវជំងឺ កូវីដ១៩ ដែលពិភពលោកទាំងមូលកំពុងរួមសហការគ្នាកម្ចាត់នូវមេរោគនេះ។

      ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនធំដល់ ស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនទ្វេរភាគីបាក់ដៃ និងច្រកទ្វារព្រំដែនទ្វេរភាគីកំពង់ក្រសាំង ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ