អាជ្ញាធរខេត្តឧត្តរមានជ័យ កម្ពុជា និងអាជ្ញាធរខេត្តសុរិន្ទ ថៃ ជួបពិភាក្សារកដំណោះស្រាយ ដើម្បីចាត់វិធានការការពារការរីករាលដាលនៃជំងឺកូវីដ១៩នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម
March 21, 2020 អ្នកទស្សនា :

      នាទីព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាល ខេត្តឧត្ដរមានជ័យ ជួបជាមួយ ឯកឧត្តម កៃសន កងឆ្លាត អភិបាលខេត្តសុរិន្ទ នាបរិវេណមាត់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម (ក្រុងសំរោង) ជាលទ្ធផល៖

  ១-ឯកភាពរួមសហការណ៍គ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងដែន

  ២-សម្របសម្រួលការឆ្លងដែនដល់អ្នកជំងឺសង្រ្គោះបន្ទាន់ លើកលែងតែជំងឺកូវីដ-១៩

  ៣-សហការ និងសម្របសម្រួលដល់ការឆ្លងដែនចេញ ចូលទំនិញមានលក្ខណៈពាណិជ្ជកម្ម និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវនៃប្រទេសទាំងពីរ

  ៤-បន្តទំនាក់ទំនង និងផ្តល់ព័ត៌មានគ្នាទៅវិញទៅមកជាប់ជាប្រចាំ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ