អភិបាលខេត្តព្រះវិហារ ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងផែនការអភិវឌ្ឍ២០២០~២០២៤របស់ខេត្តព្រះវិហារ
March 21, 2020 អ្នកទស្សនា :

     នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ បានបើកកិច្ចប្រជុំពិនិត្យពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍខេត្ត២០២០~២០២៤ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ខេត្តព្រះវិហារ ដោយមានការចូលរួមពីនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធ ជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានស្នើឲ្យអភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាព ពិនិត្យ និងកែសម្រួល ព្រមទាំងបំពេញបន្ថែមលើសេចក្តីព្រាងផែនការអភិវឌ្ឍ២០២០~២០២២ របស់ខេត្តដែលរៀបចំឡើងនាពេលនេះ ដើម្បីនឹងដាក់ឆ្លងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ក៏ដូចជាក្រុមប្រឹក្សាខេត្តអនុម័តផងដែរ នាពេលឆាប់ៗខាងមុខនេះ។

      ក្រៅពីនេះទៀត ឯកឧត្តមអភិបាលបានក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក ត្រូវពង្រឹងការតាមដានត្រួតពិនិត្យ រាយការណ៍លើស្ថានភាពនៅតាមមូលដ្ឋានខ្លួននៃបញ្ហាការរីករាលដាលវីរុសកូវី១៩ COVID19 មករដ្ឋបាលខេត្តក្នុងករណីសង្ស័យ។ ជាពិសេសត្រូវណែនាំដល់មន្រ្តី ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យអនាម័យខ្លួន ការលាងដៃនិងសាប៊ូ អាល់កុល បានញឹកញាប់ និងជាប្រចាំ ក្នុងករណីសង្ស័យពីករណីនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ស្នើសុំឲ្យអង្គភាពទាំងអស់រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយលើគ្រប់រូបភាព ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដូចជា៖

១/ អភិបាលក្រុង ស្រុក ត្រូវបន្តខិតខំតាមដាន ត្រួតពិនិត្យ និងរាយការជាបន្ទាន់នៅមូលដ្ឋានជាប្រចាំលើបញ្ហាការរីករាលដាលវីរុសកូវីដ ១៩ មករដ្ឋបាលខេត្ត ក្នុងករណីសង្ស័យ ត្រូវនាំមកមណ្ឌលសុខភាពឫមន្ទីរពេទ្យបង្អែកខេត្ត។
២/អភិបាលក្រុង ស្រុក ត្រូវបន្តការខិតខំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយក្នុងស្រុក ទប់ស្កាត់បទល្មើសនានាជាពិសេសអនុវត្តបាននូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព បទល្មើសគ្រឿងញៀន ល្បែងស៊ីសង ចុះណែនាំប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ព្រមទាំងការត្រៀមកម្លាំង មធ្យោបាយក្នុងការទប់ស្កាត់គ្រោះអគ្គីភ័យផងដែរ។
៣/បន្តអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ក្នុងសង្គមជាតិ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ