ឯកឧត្តម ងួន រតនៈ ចុះសួរសុខទុក្ខជាមួយក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានវីរុសកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត
March 20, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ  អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានវីរុសកូវីដ១៩ ដែលកំពុងសម្រាកព្យាបាល ដាក់នៅបន្ទប់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

      ក្នុងនោះ ឯកឧត្តម អភិបាល នៃគនណៈអភិបាលខេត្ត ក៏បានអញ្ជើញពិនិត្យមើលការរៀបចំត្រៀមបម្រុង បន្ទប់ និងគ្រែបន្ថែម ក្នុងករណីប្រសិនបើមាន អ្នកផ្ទុកវីរុសកូវីដ១៩ បន្តទៀត។ 

      ឯកឧត្តម អភិបាល នៃគណៈគអភិបាលខេត្ត បានប្រគល់ថវិកាចំនួន២០,៨០០,០០០ រៀល ដែលជាមូលនិធិក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ដោយបានពីការចូលរួមពីសប្បុរសជន អាជីវករនានា ផ្តល់ជូនដល់ក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានវីរុសកូវីដ១៩ សម្រាប់ប្រើប្រាស់ទៅតាមការចំបាច់។ 

      លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងជាអ្នកផ្តួចផ្តើមឲ្យមានមូលនិធិនេះឡើង បានមានប្រសាសន៍ថា លោកនឹងបន្តមូលនិធិនេះ និងគៀគរពីសប្បុរសជននានា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺវីរុសកូវីដ១៩ នេះបន្តទៀត។ 

     សូមជម្រាបផងដែរថា តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹម ថ្ងៃ១៩ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មានចំនួន ៤៧នាក់ ស្រី០២នាក់ ក្នុងនោះខេត្តបាត់ដំបង មានចំនួន ០៦នាក់៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ