ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បាននាំយកបច្ច័យចូលបុណ្យផ្កាសាមគ្គីកសាងឧប្បដ្ឋានសាលាក្នុងវត្តខ្សាមស្ថិត ក្នុងក្រុងកំពង់ឆ្នាំង
January 30, 2018 អ្នកទស្សនា :

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវឈឹម ស្រីមុំនៅរសៀលថៃ្ងទី២៨ ខែមករា ឆ្នាំ២០១៨ រួមដំណើរដោយឯកឧត្តម សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំយកបច្ច័យចូករួមបុណ្យផ្កាសាមគ្គី ដើម្បីកសាងឧប្បដ្ឋានសាលាក្នុងវត្តខ្សាមស្ថិតក្នុងសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង។ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងឱកាសនេះ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធ សភា សម្តេចប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ ឯកឧត្តមឈួរ ច័ន្ទឌឿនក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចូលរួមដែលបានចូលរួមធ្វើយ៉ាងណាណែនាំកូនចៅសូមអោយជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអប្បាយមុខផ្សេងៗដែលខុសច្បាប់ហើយសង្គមស្អប់ខ្ពើម និងសូមអោយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អនុវត្តអោយបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺថៃ្ងនេះថៃ្ងស្អែកសុំកុំអោយមានគ្រោះថ្នាក់ដោយចរាចរណ៍ ។ បច្ច័យរបស់ឯកឧត្តឈួរ ច័ន្ទឌឿន​ និង លោកជំទាវព្រមទាំងមន្រ្តីរាជការអង្គភាពជុំវិញខេត្តចូលរួមបុណ្យផ្កាសាមគ្គីមានចំនួន១១.៧០០.០០០រៀល ពុទ្ធបរស័ទចំណុះជេីងវត្តសរុបចំនួន​៥.៦០០.​០០០រៀលនិង​២១៨ដុល្លាដើម្បីកសាងឧប្បដ្ឋានសាលា លើកស្ទួយវិស័យព្រះពុទ្ធសាសនារបស់ជាតិ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ