រដ្ឋបាលខេត្តសៀមរាប កំណត់យកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ដងផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប​
March 18, 2020 អ្នកទស្សនា :

       ព្រឹកថ្ងៃពុធ ទី១៨​ ខែមីនា​ ឆ្នាំ២០២០​ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​សីហា​ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប​ បានដឹកនាំកិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប​ ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ។

      ក្នុងអង្គប្រជុំនេះដែរ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ បានកំណត់យកថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០២០​ ដើម្បីចុះពិនិត្យ​ និងរុះរេីសំយាបលក់ដូរជុំវិញរបងមន្ទីរពេទ្យខេត្ត​។

      ជាមួយគ្នាលោកប្រធានអង្គប្រជុំ បានកំណត់អោយសាលាក្រុងធ្វេីលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋ និងអាជីវករផ្សារក្រោមអំពីគម្រោងរៀបចំសួនច្បារ​ និងចំណតឡាន៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ