រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការថ្មីៗ និងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវិដ១៩
March 18, 2020 អ្នកទស្សនា :

      តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ១០ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការថ្មីៗ និងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវិដ១៩ (COVID-19) ដល់ លោក លោកស្រី អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធមួយចំនួន ដែលកិច្ចប្រជុំនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ។

     ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានមានប្រសាសន៍ ណែនាំដល់លោកអភិបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយបន្តនូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យបានទូលំទូលាយ ជាពិសេសត្រូវធ្វើការពន្យល់ និងណែនាំអំពីវិធានការការពារ អនាម័យផ្ទាល់ខ្លួន ដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់ ដើម្បីជៀសវាងកុំឲ្យកើតមានជំងឺកូវិដ១៩ ដែលជាជំងឺរាតត្បាតជាសកល នៅទូទាំងពិភពលោក។

     ឯកឧត្តមអភិបាលខេត្ត បានបន្តជម្រុញដល់ លោកអភិបាលក្រុង ស្រុកទាំងអស់ ត្រូវចូលរួមអនុវត្តសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញ ឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រសិនមានករណីសង្ស័យណាមួយ ត្រូវប្រញាប់ទាក់ទងមក មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្រុង ស្រុក ដើម្បីចុះធ្វើការពិនិត្យ ឬប្រមូលយករាល់សំណាកទាំងអស់នោះទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីឲ្យបានដឹងច្បាស់៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ