ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមរំលែកទុក្ខ​ជាមួយគ្រួសារសពលោក អនុសេនីយ៍ឯក កែវ ណារិន ដែលបានជួបឧបត្តិហេតុភ្លើងឆេះផ្ទះ
March 18, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នឹងមន្រ្តីសាលាខេត្ត កងកំលាំងទាំងបី បានចូលរួមរំលែកទុក្ខ សព​ លោកអនុសេនីយ៍ឯក កែវ ណារិន ក្នុងជន្មាយុ ៥២ឆ្នាំ ដែលជួបឧប្បត្តិហេតុដោយភ្លើងឆេះផ្ទះ បណ្ដាលឲ្យម្ចាស់ផ្ទះរងរបួសធ្ងន់រហូតបាត់បង់ជីវិតកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅភូមិស្វាយជ្រំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

      គួរំលឹកផងដែរថាកាលពីថ្ងៃទី១០ ខែមីនាកន្លងទៅ ស្តិតនៅភូមិស្វាយជ្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីភ្លើងឆេះផ្ទះចំនួន២ខ្នង ក្នុងនោះគឺមានផ្ទះ លោក វរសេនីយ៍ត្រី កែវ ណារិន អត្តលេខ: ៤៨២៩៣ ឋាន:មន្រីសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម។

      ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានបួងសួងឧទ្ទិស ទៅដល់វិញ្ញាណក្ខន្ធ ទាំងអារម្មណ៍ក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ក្នុងការបាត់បង់នូវមន្ត្រីសកម្មម្នាក់ ដែលធ្លាប់បានលះបង់គ្រប់យ៉ាង ក្នុងបុព្វហេតុ បម្រើ ការពារជាតិមាតុភូមិអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

      ឯកឧត្តមក៏ បានចូលជាបច្ច័យ ដើម្បីរំលែកទុក្ខដល់គ្រួសារសពចំនួន១,០០០,០០០ រៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ