អាជ្ញាធរខេត្តកណ្ដាល ចុះណែនាំអោយដល់ម្ចាស់ដេប៉ូខ្សាច់ និងអាជីវកម្មខ្សាច់ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ
March 18, 2020 អ្នកទស្សនា :

      កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត មន្ទីររ៉ែ និងថាមពល និងអាជ្ញាធរក្រុងតាខ្មៅ បានចុះធ្វើការផ្សព្វផ្សាយ អប់រំ និងណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ និងអាជីវកម្មខ្សាច់ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ធ្វើយ៉ាងណាឱ្យស្របច្បាប់ និងគោរពតាមគោលការណ៍លេខ០៣១០ របស់ក្រសួងរ៉ែ និងថាមពល។

      ឯកឧត្ដមអភិបាលរងខេត្ត បានណែនាំដល់បណ្ដាក្រុមហ៊ុន និងម្ចាស់អាជីវកម្មរ៉ែទាំងអស់ រួមទាំងការដឹកជញ្ជូន ត្រូវធ្វើយ៉ាងណាឱ្យស្របច្បាប់ និងគោរពតាមគោលការណ៍លេខ០៣១០ របស់ក្រសួងរ៉ែ និងថាមពល, ដើម្បីធ្វើយ៉ាងណាធានា បាននូវការប្រកបអាជីវកម្មមួយនេះ មានការក្រិតក្រមទៅតាមច្បាប់ ហើយពិសេសក្រុមឡានដឹកជញ្ជូនត្រូវគោរពតាមច្បាប់ឱ្យបានម៉ត់ចត់ ចៀសវាងបង្កបញ្ហាផ្សេងៗ ដែលជាកង្វល់ដល់សាធារណជន និងប៉ះពាល់បរិស្ថានជាដើម។

      ឯកឧត្ដមអភិបាករងខេត្ត បានបន្ថែមថា ចំពោះការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ  ត្រូវរៀបចំទីតាំងដេប៉ូ របស់ខ្លួន ធ្វើយ៉ាងណាកុំអោយប៉ះពាល់ ដល់សណ្ដាប់ធ្នាប់ និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ និងត្រូវមានកន្លែងលាងកង់រថយន្ត អោយបានត្រឹមត្រូវ  ត្រូវបោសសម្អាតខ្សាច់ជាប់រថយន្ត មុននឹងដឹកជញ្ជូនខ្សាច់ចេញ។

      ចំពោះការដឹកជញ្ជូនខ្សាច់ ឯកឧត្ដមអភិបាលរង បានធ្វើការណែនាំអោយម្ចាស់ ដេប៉ូ នីមួយៗ ត្រូវណែនាំ ដល់អ្នកបើកបររថយន្តដឹកខ្សាច់ ត្រូវមានតង់កៅស៊ូគ្របអោយបានជិតមិនត្រូវកើបខ្សាច់សើមលក់ជាដាច់ខាត ព្រោះការដឹកជញ្ជួនខ្សាច់សើម បានធ្វើអោយជ្រុះ ប្រឡាក់លើដងផ្លូវ ធ្វើអោយបាត់បង់សោភ័ណ្ឌភាព ប៉ះពាល់បរិស្ថាន ការរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើឲ្យមានធូលីហុងនៅតាមដងផ្លូវ  និងអាចបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ 

      ឯកឧត្ដម បានបញ្ជាក់បន្ថែមថា ចំពោះដេប៉ូណា ដែលមិនគោរពតាមការណែនាំ អាជ្ញាធរមានសមត្ថកិច្ច នឹងមានវិធានការផាកពិន័យទៅតាមច្បាប់ ក្នុងករណីមិនរៀងចាល នឹងឈានដល់ការបិទអាជីវកម្មតែម្តង។

      ក្នុងការចុះពិនិត្យនេះដែរក្រុមការងារ បានធ្វើការពិនិត្យទៅលើ ដេប៉ូខ្សាច់ និងអាជីវកម្មខ្សាច់ ចំនួន ៥កន្លែង ក្នុងក្រុងតាខ្មៅ មានដូចជា ដេប៉ូឯលគ្រីយ៉ា (ហៅដេប៉ូព្រែកសំរោងថ្មី) ដេប៉ូអាងទឹកក្រុងតាខ្មៅ ដេប៉ូ ឡាំ ផេង ដេប៉ូ ឡាំ ឆូយ និងដេប៉ូក្រុមហ៊ុន វ៉ៃយានតាត្រេនស្ព័ត ឯ.ក។ ហើយដេប៉ូទាំងនេះត្រូវបានក្រុមការងារ ធ្វើកិច្ចសន្យា។ ដោយឡែកដេប៉ូឯលគ្រីយ៉ា (ហៅដេប៉ូព្រែកសំរោងថ្មី)ត្រូវបានក្រុមការងារ ផ្អាអាជីវកម្មបណ្ដោះអាន្ត ព្រោះដេប៉ូនេះមិនមានច្បាប់អាជីវកម្មត្រឹមត្រូវ។ ហើយម្ចាស់ដេប៉ូ ត្រូវធ្វើច្បាប់អាជីវកម្មឱ្យបានត្រឹមត្រូវ ទើបអនុញ្ញាតិអោយបន្តអាជីវកម្មឡើងវិញបាន៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ