អភិបាលខេត្តស្វាយរៀង ចូលរួមអមដំណើរប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ចុះពិនិត្យ និងសិក្សាស្វែងយល់អំពីការគ្រប់គ្រងនៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍
March 17, 2020 អ្នកទស្សនា :

      នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈ អភិបាលខេត្តស្វាយរៀង បានចូលរួមអមដំណើរគណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ អញ្ជើញចុះពិនិត្យ និងសិក្សាស្វែងយល់អំពីការគ្រប់គ្រងនៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ស្រុកស្វាយទាប និងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត និងពិនិត្យអំពីសកម្មភាពភាពទូទៅនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត។  

      ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឯកឧត្តមអគ្គលេខាធិការរងគណៈកម្មាធិការក្រុមប្រឹក្សាវិនិយោគកម្ពុជា ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងពាក់ព័ន្ធ លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុកស្វាយទាប និងអភិបាលក្រុងបាវិត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ