រដ្ឋបាលខេត្តកំពង់ចាម ទទួលបានម៉ាស និងសម្ភារៈពេទ្យពីក្រុមហ៊ុមឯកជនក្នុងស្រុក
March 18, 2020 អ្នកទស្សនា :

      កំពង់ចាម៖ ក្រុមហ៊ុន មេនថេក ខេមបូឌា លីមីតធីត ដែលជាក្រុមហ៊ុនចិន ផលិត សម្ភារៈពេទ្យស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានផ្តល់ម៉ាសចំនួន 1000 ម៉ាស់ និងអាវការពារសម្រាប់ពេទ្យចំនួន 1000 សម្រាប់ ដើម្បីជូនរដ្ឋបាលខេត្តចាត់ចែងតាមតម្រូវការ ក្នុងការត្រៀមប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ កូវីត-១៩ ដែលកំពុងតែរាលត្បាតក្នុងខេត្តកំពង់ចាមក៏ដូចព្រះរាជាណាចក្រកម្ពុជា។

      ការប្រគល់ម៉ាសនិងសម្ភារៈអាវពេទ្យនេះបានប្រព្រឹត្តឡើងនៅ ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។
មានប្រសាសន៍ក្នុងឱកាសទទួលបានពីក្រុមហ៊ុនមេនថេកខេមបូឌា លីមីតធី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ដែលបានយកចិត្តទុកដាក់ក្នុងការការពារ ទប់ស្កាត់ជំងឺ កូវីត-19 នេះដល់រដ្ឋបាលខេត្ត។

      ឯកឧត្តមសន្យាថានឹងយកសម្ភារៈបរិក្ខាពេទ្យនេះទើបប្រគល់ឱ្យមន្ទីរសុខាភិបាលដើម្បីចាត់ចែងតាមតម្រូវការក្នុងការប្រើប្រាស់ដើម្បីទប់ស្កាត់ជំងែនេះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ