រដ្ឋបាលខេត្តបន្ទាយមានជ័យ ដាក់ផែនការរឹតបន្តឹតនៅច្រកទ្វាអន្តរជាតិ និងបញ្ជាឲ្យបិទច្រករបៀង ដើម្បីការពារការរីរាលដាល់នៃវីរុសកូវីដ-១៩
March 17, 2020 អ្នកទស្សនា :

     បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ ដាក់ចេញផែនការដល់កងកម្លាំងសមត្ថកិច្ច អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក ត្រូវយកចិត្តទុក្ខឲ្យបានខ្ពស់ លេីវិធានការទប់ស្កាត់វីរុសថ្មី កូវីដ -១៩  ដែលកំពុងរីករាលដាល់ស្ទេីរពេញពិភពលោក ហេីយក៏បានកំពុងរកឃេីញអ្នកឆ្លលវីរុសនេះនៅកម្ពុជា។ ការដាក់ចេញផែនការនេះធ្វេីឡេីងនៅក្នុងកិច្ចប្រជុំ គណបញ្ជាឯកភាពរដ្ឋបាលខេត្ត បន្ទាយមានជ័យ  នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

     ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពខេត្ត  បានគ្រប់ឲ្យអ្នកពាក់ព័ន្ធ ពិសេសនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ត្រូវយកចិត្តទុកដាក់ឲ្យខ្ពស់ពីវីរុសកូវីដ -១៩ ពិសេសនាឱកាសនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនាពេលខាងមុខ បងប្អូនខ្មែរដែលធ្វេីការនៅប្រទេសថៃ  នឹងវិលត្រឡប់មកលេងប្រទេសវិញ។ ដូច្នេះអាជ្ញាធរកងកម្លាំងដែលនៅតាមបន្ទាត់ព្រំដែន  ត្រូវរិតបន្តឹតការចេញចូលតាមច្រកព្រំដែន ដោយតម្រូវឲ្យពួកគាត់ចូលតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត  ពីព្រោះនៅទីនោះយេីងមានឧបករណ៍គ្រប់គ្រាន់ក្នុងការត្រួតពិនិត្យ។   

      ពិសេសឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាឲ្យបិទច្រករបៀងផ្សេងៗ ដែលមាន  មិនឲ្យមានការឆ្លងចេញចូលឡេីយ ដេីម្បីបញ្ចៀស ក៏ដូចជាវិធានការទប់ស្កាត់ពីការរីករាលដាល់ពីវីរុសកូវីដ-១៩។

      ក្នុងនោះក្រសួងសុខាភិបាល ក៏បានដាក់បម្រាមផ្អាកមិនឲ្យជនបរទេសចូលមកប្រទសកម្ពុជា  មានចំនួន៦ប្រទេស រួមមាន៖ ប្រទេសអ៉ឺរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក។

      សូមជម្រាបផងដែរថា ប្រទេសកម្ពុជាមានរកឃេីញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន១២នាក់បន្ថែមទៀត  ក្នុងនោះខេត្តបន្ទាយមានជ័យ មានចំនួន២នាក់ផងដែរ។ ក្នុងនោះអ្នកឆ្លងកូវីដ -១៩ នៅកម្ពុជាកេីនឡេីង  ២៤នាក់ហេីយ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ