រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០
March 16, 2020 អ្នកទស្សនា :

      ថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តក្រចេះ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
អង្គសន្និបាតប្រារព្ធនៅសាលមហោស្រពខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូង លោកស្នងការ/ស្នងការរងខេត្ត លោកមេបញ្ជាការ/បញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការ/បញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង/ស្រុក អភិបាលក្រុង/ស្រុក អធិការនគរបាលក្រុង/ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង/ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង/ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលឃុំ សង្កាត់ផងដែរ។

      អង្គសន្និបាតលើកយកប្រធានបទចំនួន៥ ដើម្បីពិភាក្សានារសៀលនេះ៖
ទី.១ ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
ទី.២ ការរៀបចំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលនិងការពង្រឹងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
ទី.៣ ការផ្ដល់សេវានៅច្រកចេញចូលតែមួយក្នុងថ្នាក់ខេត្តក្រុង ស្រុក និងការដោះស្រាយបណ្ដឹងនៅការនៅការិយាល័យប្រជាពលរដ្ឋ
ទី.៤ ការពង្រឹងការគ្រប់គ្រងការការពារធនធានធម្មជាតិតំបន់ការពារធនធានរ៉ែព្រៃឈើសត្វព្រៃ ជលផល។

      ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចូលរួមខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាបានល្អ ក្នុងជួរថ្នាកដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្ត ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការសកម្មភាពការងារនាឆ្នាំកន្លងមក ស្របតាមគោលការណ៍ច្បាប់ និង គោលការណ៍ ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន និងការសម្រេចបានរបស់ក្រុមប្រឹក្សាខេត្ត។

      ក្នុងនោះដែរ ឯកឧត្តមក៏សូមឲ្យមន្ត្រីរាជការទាំងអស់ នៅតាមបណ្ដាមន្ទីរ អង្គភាព ក្នុងខេត្តក្រចេះ ត្រូវរក្សាសុខភាពដោយត្រូវធ្វើអនាម័យជាប់ជាប្រចាំ ដោយត្រូវមានទឹកអាកុលសម្រាប់ដាក់ឲ្យលាងសម្អាតដៃ ជាប្រចាំ មុនពេលចូលធ្វើការនឹងចេញពីកន្លែង ធ្វើការជាប្រចាំដើម្បីបង្ការ និងចៀសវាងការឆ្លងនូវជម្ងឺរលាកផ្លូវដង្ហើម។

      ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះបានជំរុញដល់សមាជិកសមាជិកាអង្គសន្និបាត ខិតខំយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី ដើម្បីពិភាក្សាឲ្យបានផុលផុសអំពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនិងការផ្ដល់បទពិសោធន៏ល្អៗ សម្រាប់មូលដ្ឋានអនុវត្តទិសដៅការងារឲ្យមានប្រសិទ្ធភាព។  

      ក្នុងឱកាសនេះ មន្ទីរសុខាភិបាលខេត្ត បានធ្វើការពិនិត្យសុខភាពលើករណីកូវីដ១៩ប្រភេទថ្មីដោយមានការលាងដៃសំអាតដោយជាតិអាល់កុល និងវាស់កម្តៅរករោគសញ្ញាដូចជា គ្រុនក្តៅលើសពី៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើមជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ