សម្តេចក្រឡាហោម​ ស​ ខេង​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី​បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧​ និងលើកទិសដៅ​ការងារសម្រាប់អនុវត្ត ឆ្នាំ២០១៨​ របស់រដ្ឋបាល​ខេត្តព្រៃវែង​
January 30, 2018 អ្នកទស្សនា :

ព្រឹក​ថ្ងៃ​អង្គារ៍​ ១៤កើត ខែមាឃ​ ឆ្នាំរកា​ នព្វស័ក​ ព​.ស​.២៥៦១​ ត្រូវនឹងថ្ងៃទី៣០​ ខែកមរា​ ឆ្នាំ២០១៨ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម​ ប្រធានក្រុម​ប្រឹក្សាខេត្ត​ កងកម្លាំង​ប្រដាប់អាវុធ​ និងមន្ត្រីរាជការ​ក្នុងខេត្តព្រៃវែង​ទាំងអស់ សូមសំដែងនូវ​គារវៈ​កិច្ច​គោរព​យ៉ាងជ្រាលជ្រៅ​បំផុត​ ចំពោះ​វត្តមានដ៏ថ្លៃថ្លា​របស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ ក្រសួងមហាផ្ទៃ​ ព្រមទាំងសហការី​​ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីបិទសន្និិបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧​ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨​ របស់រដ្ឋបាល​ខេត្តព្រៃវែង​។​ ជាថ្មីម្តងទៀត​ ឯកឧត្តម​ អភិបាលខេត្ត​ព្រៃវែង​ និងប្រជាពលរដ្ឋ​ ទូទាំងខេត្តព្រៃវែង​ សូមគោរពជូនពរ​ សម្តេចក្រឡាហោម​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ ក្រសួងមហាផ្ទៃ​ និងលោកជំទាវ​ ព្រមទាំងសហការី​ សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បី​ដឹកនាំ​ និងអភិវឌ្ឍន៌​ ជាតិមាតុភូមិ​ អោយមានភាពរុងរឿង​ និងរីកចម្រើន​ ថែមទៀត ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ