អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់មន្ទីរសុខាភិបាលខេត្ត
March 13, 2020 អ្នកទស្សនា :

       នារសៀលថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ នៅមន្ទីរសុខាភិបាលខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់មន្ទីរសុខាភិបាលខេត្ត។

      ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ អង្គភាពនានាក្នុងខេត្ត និងមន្រ្តីសុខាភិបាលជាច្រើនរូបផងដែរ។

      ប្រសាសន៍ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ក្នុងឱកាសពិធីបិទសន្និបាទនេះ បានជំរុញឲ្យមន្ទីរសុខាភិបាលខេត្ត ត្រូវរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព គុណធម៌ សាមគ្គីភាពផ្ទៃក្នុង និងប្រសិទ្ធភាពនៃសេវាសុខាភិបាល ជាពិសេសសេវាសុខភាពបឋម សេវាសង្គ្រោះបន្ទាន់ និងការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ ព្រមទាំងលើកកម្ពស់សមត្ថភាពនិយ័តកម្ម ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនត្រូវមានការទទួលខុសត្រូវចំពោះការផ្តល់សេវាសុខាភិបាល រួមមានជំងឺឆ្លង ជំងឺមិនឆ្លង ពង្រឹងប្រព័ន្ធដើម្បីឆ្លើយតបនឹងជំងឺ និងគ្រោះអាសន្ន ផ្នែកសុខភាពសាធារណៈស្របតាមលក្ខខណ្ឌតម្រូវនៃបទដ្ឋាននិយ័តកម្មមានស្រាប់ ជាពិសេសចំពោះករណីនៃការឆ្លងមេរោគ កូវិដ-១៩ ក្នុងន័យនេះ ពុំមែនយើងងាកមកបង្ការ និងអនុវត្តវិធានការចំពោះជំងឺថ្មី ទុកចោលការពិនិត្យព្យាបាលជំងឺ ជាសារវន្តក្នុងមន្ទីរពេទ្យ និងនៅតាមមណ្ឌលសុខភាពរបស់យើងនោះទេ។ ទន្ទឹមនឹងនោះមន្ទីរសុខាភិបាលខេត្តត្រូវធ្វើការផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា និងវិធានការណ៍ការពារជំងឺកូវិដ-១៩(COVID-19) ព្រមទាំងធ្វើការតាមដាន អង្កេតស្រាវជ្រាវជាប្រចាំ។

      ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត បានផ្តល់កិត្តិយបំពាក់នូវគ្រឿងឥស្សរិយយស និងលិខិតសរសើរ ជូនដល់មន្ត្រីរាជការ នៃមន្ទីរសុខាភិបាលខេត្ត ដែលមានស្នាដៃបំពេញការងារទៅតាមលំដាប់ថ្នាក់ជាបន្តបន្ទាប់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ