រដ្ឋបាលខេត្តស្វាយរៀង ប្រារព្ធអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ឆ្នាំ២០២០ ក្រោមប្រធានបទ"យុវជនដើម្បីវប្បធម៌ជាតិ"
March 13, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០នេះ នៅខេត្តស្វាយរៀង មានប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ឆ្នាំ២០២០ ក្រោមប្រធានបទ"យុវជនដើម្បីវប្បធម៌ជាតិ" ក្រោមអធិបតីភាពលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត តំណាងឯកឧត្តមម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង។

      ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ គរុសិស្ស និស្សិត និងសិស្សានុសិស្ស ជាច្រើននាក់។

      លោកស្រី ឥន្ទ ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានមានប្រសាសន៍ឲ្យដឹងថា៖ យោងតាមការអនុវត្តស្មារតីសារាចរណែនាំលេខ០៤សរចុះថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២០របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ឆ្នាំ២០២០ក្រោមវិធានបទ(យុវជនដើម្បីវប្បធម៌ជាតិ) ក្នុងគោលបំណងបំផុសដល់ស្មារតីយុវជនឲ្យបង្កើតការស្រលាញ់ និងមានស្មារតីចូលរួមឲ្យកាន់តែសកម្មថែមទៀតក្នុងផ្ទេរ ទទួលនូវចំណេះដឹង ជំនាញ បច្ចេកទេស សិល្បៈវប្បធម៌ សំដៅរួមគ្នាលើកកម្ពស់ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិឲ្យបានស្ថិតស្ថេរគង់វង្ស។

      លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ ទិវាវប្បធម៌ជាតិគឺជាទិវាដ៍សំខាន់មួយរបស់ប្រទេសជាតិដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់រៀបចំឡើងជាជាងរាល់ឆ្នាំក្នុងគោលបំណងរំលឹកដល់គុណូបការៈនិងស្នាដៃដ៍ធំធេងរបស់បុព្វបុរសយើងដែលបានបន្សល់ទុកនូវមរតកដ៍សម្បូរបែបសម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយនិងគង់វង្សមានជាអាទិ៍ ប្រាង្គប្រាសាទ សិលាចរិក អក្សរសាស្ត្រ សិល្បៈ របាំប្រពៃណី ទំនៀមទំលាប់ ។ល។

      លោកជំទាវបានឲ្យដឹងទៀតថា៖ សម្បត្តិវប្បធម៌ទាំងអស់នោះកើតចេញពីកិច្ចខិតខំប្រឹងប្រែង នៃបុព្វបុរសខ្មែរយើងហើយបានក្លាយជាដួងព្រលឹងជាអត្តសញ្ញាណប្រកបដោយកិត្យានុភាពជាតិ និងមរតកប្រកបដោយសក្តានុពលបំផុតក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ វប្បធម៌គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដូចពាក្យស្លោកបានពោលថា"វប្បធម៌រលត់ជាតិរលាយវប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន" វប្បធម៌ជាដួងព្រលឹងរបស់ជាតិហេតុនេះយើងទាំងគ្នាពិសេសយុវជនដែលជាទំពាំងស្នងឬស្សីត្រូវតែរួមគ្នាដើម្បីការពារថែរក្សា លើកតម្កើង ព្រោះទាំងអស់នេះជាមរតកដ៍មានតម្លៃរបស់ជាតិខ្មែរយើងដែលពុំអាចកាត់ថ្លៃបាន៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ