រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងអនុគណៈកម្មាធិការជំនាញទាំង១១ នៅឃុំព្រៃធំ ស្រុកកំពង់រោទិ៍
March 13, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុលអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការប្រកាសសមាសភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងអនុគណៈកម្មាធិការជំនាញ ស្ថិតក្នុងភូមិទាំង៥ ក្នុងឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅសាលាឃុំព្រៃធំ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត តំណាងអង្គការICC លោកអភិបាលរងស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោក លោកស្រីមន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទ មេភូមិទាំង៥ នាយករងសាលាបឋមសិក្សា លោក លោកស្រីគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ និងអនុគណៈកម្មាធិការទាំង១១។ 

      ឯកឧត្តមអភិបាលរងខេត្តបានពាំនាំនូវការសាកសួរសុខទុក្ខ និងផ្ដាំផ្ញើពីសំណាក់ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងបានលើកឡើងនូវគោលបំណង និងភារកិច្ច នៃការបង្កើតគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ និងអនុគណៈកម្មាធិការជំនាញទាំង ដើម្បីអោយមានការរីកចម្រើនក្នុងភូមិ ទាល់តែមានការចូលរួមពីបងប្អូនទើបទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍។ សូមបង្កើតវគ្គបណ្ដុះបណ្ដាលខ្លីៗ និងរបៀបរបបធ្វើផែនការ ការងាររដ្ឋបាល និងរបាយការណ៍រាយការណ៍។

      ទាក់ទងទៅនឹងជំងឺCovid-19 សូមបងប្អូនយកចិត្តទុកដាក់ចូលរួមការពារខ្លួន និងលាងសម្អាតអនាម័យខ្លួនប្រាណ លាងដៃនឹងសាប៊ូ អោយបានជាប់ជាប្រចាំ។ សូមបងប្អូនចូលរួមផ្សព្វផ្សាយអំពីការបេជ្ញាចិត្តជំរុញការឈប់បន្ទោលបង់ពាសវាលពាសកាល ដើម្បីឈានទៅសម្រេច100% សម្រាប់ស្រុកនិងខេត្តនៅឆ្នាំ២០២២ និងចូលរួមអនុវត្តតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋាន ក្នុងករណីមានសង្ស័យពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ