រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ចុះមកពិនិត្យ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
March 13, 2020 អ្នកទស្សនា :

      រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ លោក លី សំរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានអញ្ជើញចូលរួមចំកិច្ចប្រជុំពិភាក្សាការងារស្តីពីការពង្រឹងវិស័យព័ត៌មាន ដើម្បីរក្សាស្ថិរភាពផ្លូវចិត្តរបស់បងប្អូនប្រជាពលរដ្ឋក្រោមអធិបតីភាបឯកឧត្តម ផៃ ស៉ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល។

      លោក លី សំរិទ្ធ អភិបាលរងខេត្តបានស្វាគមន៍ដល់ប្រតិភូនិងបានរាយការណ៍សង្ខេបអំពីការងារផ្សព្វផ្សាយរាល់ព័ត៌មានកន្លងមករបស់រដ្ឋបាលខេត្តនិងមន្ទីរព័ត៌មានខេត្តក្នុងអំឡុងពេលមានករណីវីរុស COVID-19នៅក្នុងខេត្ត។

       ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថាស្ថានភាពបច្ចុប្បន្នខេត្តសៀមរាបមានបុរសម្នាក់បានឆ្លងវីរុស COVID-19 ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយឯកឧត្តម ចុះពិនិត្យពីស្ថានភាពទូទៅក្នុងខេត្ត។ ក្នុងនោះឯកឧត្តម ក៏បានសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករដោយបានណែនាំថាសូមបងប្អូនកុំមានការភ័យខ្លាចនឹងជំងឺនេះ ដោយសារជំនេះយើងអាព្យាបាលបាន ហើយសូមបងប្អូនព្យាយាមសម្អាតអនាម័យអោយបានជាប្រចាំ។ ឯកឧត្តម បានបន្ថែមថាដោយស្ថានភាពក្នុងខេត្តសៀមរាបពុំមានភាពស្ងប់ស្ងាត់ដូចដែលបុគ្គលមួយចំនួនបានលើកឡើងនោះឡើយ គឺឃើញថាបងប្អូននៅតែធ្វើចរាចរណ៍ និងធ្វើការងារទៅតាមជំនាញរៀងៗខ្លួន ព្រមទាំងប្រកបរបរជាធម្មតា។

      ឯកឧត្តម ក៏បានសំណូពរដល់រដ្ឋបាលខេត្តនិងមន្ទីរព័ត៌មានសូមបន្តផ្សព្វផ្សាយរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងវីរុស COVID-19 អោយបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីកុំឱ្យមានការភ័យខ្លាច ហើយត្រូវធ្វើការអប់រំ ណែនាំដល់ពួកគាត់ឱ្យមានការសម្អាតអនាម័យជាប្រចាំ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ