អាជ្ញាធរខេត្តក្រចេះ បើកយុទ្ធនាការបោសសម្អាតក្រុងក្នុងគោលបំណងដើម្បីអបអរសាទរការប្រណាំងទូកពានរង្វាន់សម្ដេចក្រឡាហោម ស ខេង និងទទួលស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី
March 13, 2020 អ្នកទស្សនា :

      រសៀលថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន ជាច្រើននាក់នៃខេត្តក្រចេះ បើកយុទ្ធនាការសម្អាតក្រុង ក្នុងគោលបំណងដើម្បីអបអរសាទរការប្រណាំងទូកពានរង្វាន់សម្ដេចក្រឡាហោម ស ខេង និង ទទួលស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី និងដើម្បីជម្រុញបេក្ខភាពក្រុងក្រចេះ ឆ្ពោះទៅកាន់បេក្ខជនរំដួល ៣ទង។ 

      តាមការបញ្ជាក់ពីលោក ចាន់ សុគន្ធី អនុប្រធានមន្ទីរទេសចរណ៍ខេត្ត ៖ យុទ្ធនាការបោសសម្អាតទីក្រុងនៅពេលនេះ គឺអប់អរសាទរស្របពេលពិធីបុណ្យទន្លេលើកទី៦ ដែលកំពុងប្រារព្វធ្វើឡើងនៅខេត្តបាត់ដំបង ដែលយុទ្ធនាការសម្អាតទីក្រុងនេះ តម្រូវធ្វើការបោសសម្អាតទូទាំងប្រទេសកម្ពុជា ហើយឥឡូវនេះមន្ទីរទេសចរណ៍ខេត្តសហការជាមួយនឹងរដ្ឋបាលខេត្តយើងនឹងរៀបចំនូវកម្មវិធីសម្អាតក្រុងមួយយើងហៅថា ក្រាធីឃ្លីនអាប់ ដើម្បីអបអរសាទរ និងដើម្បីចូលរួមក្នុងការត្រៀមទទួលរៀបចំកីឡាប្រណាំទូកការនូ ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ដោយកន្លងមកខេត្តក្រចេះ ទទួលបានរំដួល ២ទងទីក្រុងស្អាត។

      លោកបន្តទៀតថា ៖ ស្របទៅតាមផែនការយុទ្ធសាស្ត្រ របស់មន្ទីរទេចរណ៍ ពិសេសក៏ដូចក្រោមការចង្អុលបង្ហាញ និងដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត គឺធ្វើយ៉ាងណាសំដៅឲ្យយើងទទួលបានរំដួល៣ទង ដូច្នេះដើម្បីទទួលបាននូវរំដួល៣ទង គឺទាល់តែខេត្តក្រុងក្រចេះធ្វើយ៉ាងណាឱ្យស្អាត និងអនាម័យស្របទៅតាមសូចនាករគោល ក៏ដូចជាសូចនាករលម្អិត និងលក្ខណៈវិនិច្ឆ័យដែលមាននៅក្នុងស្តង់ដារទីក្រុងស្អាត។

      យុវជនដែលបានចូលរួមក្នុងយុទ្ធនាការនេះ បានលើកឡើងថា ៖ យុវជនគឺជាកម្លាំងចលកដ៏សំខាន់ ក្នុងការជម្រុញដល់ដល់ការកសាង និងអភិវឌ្ឍប្រទេស ក៏ដូចជាខេត្តក្រចេះ ជាពិសេសក្នុងការអប់រំផ្សព្វផ្សាយពីការរីកចម្រើនរបស់ប្រទេសជាតិទៅដល់សាធារណៈជន ក្នុងនិងក្រៅប្រទេសបានដឹងផងដែរ។ អ្វីកាន់តែសំខាន់ គឺការទាក់ទាញនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យដឹង និងចូលមកទស្សនាកំនសាន្តក្នុងខេត្តក្រចេះកាន់តែច្រើន៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ