រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំរៀបចំវិធានការទប់ស្កាត់ ដោះស្រាយការងារមួយចំនួន និងបញ្ហាប្រឈមដោយសារឥទ្ធិពលនៃ កូរ៉ូណា វីរុស Covid-19
March 11, 2020 អ្នកទស្សនា :

      ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក្នុងការដឹកនាំកិច្ចប្រជុំរៀបចំវិធានការទប់ស្កាត់ ដោះស្រាយការងារមួយចំនួន និងបញ្ហាប្រឈមដោយសារឥទ្ធិពលនៃ កូរ៉ូណា វីរុស Covid-19
ព្រមទាំងចុះសួរសុខទុក្ខអ្នកជំងឺជាស្ត្រីជនជាតិអង់គ្លេសមានផ្ទុកវីរុស កូរ៉ូណា ឬ Covid-19 ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងបន្ទប់ដាច់ដោយឡែក នៃមន្ទីរពេទ្យខេត្តកំពង់ចាម។

      កិច្ចប្រជុំ ក៏ដូចជាការចុះសួរសុខទុក្ខស្រី្តជនជាតិអង់គ្លេស នោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម  ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល  លោកជំទាវវេជ្ជបណ្ឌិត លី អៃឡាន ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងតំណាងUSCDC ផងដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្រ្តីជំនាញពាក់ព័ន្ធចូលរួមផងដែរ។ 

      សូមគូសបញ្ជាក់ផងដែរថាដើម្បីការពារកុំឲ្យឆ្លងជំងឺ covid-19 យើងត្រូវប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច ជាពិសេសត្រូវអនុវត្តតាមការនែនាំរបស់ក្រសួងសុខាភិបាលដែលបាធ្វើការផ្សព្វផ្សាយកន្លងមក។ ហើយបញ្ហាសំខាន់សូមកុំភ្ញាក់ផ្អើល និងចាញ់បោកទៅតាមព័ត៌មានភូតកុហកដែលធ្វើអោយមានភាពវឹកវក្នុងសង្គម៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ