រដ្ឋបាលខេត្តកោះកុង រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០
March 11, 2020 អ្នកទស្សនា :

      ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកោះកុង ដែលមានអ្នកចូលរួម ប្រមាណ ៤០០ នាក់។

      ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា របាយការណ៏ និងសមិទ្ធផលនានា ដែលបានអនុវត្តក្នុងឆ្នាំ២០១៩ ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការខិតខំអនុវត្តការងារ ស្របតាមតួនាទី ភារកិច្ច របស់រដ្ឋបាលនីមួយ មន្ទីរ អង្គភាព និងកិច្ចសហការគ្រប់ជ្រុងជ្រោយ និងអ្នកពាក់ព័ន្ធទាំងអស់ តាមទិសដៅផែនការដែលបានលើកឡើងកន្លងមក សម្រាប់ឆ្នាំ២០២០នេះ អង្គសន្និបាតផ្តោតសំខាន់ ទៅលើប្រធានបទសំខាន់សម្រាប់ជាទិសដៅបន្ត និងជាធាតុចូលរបស់រដ្ឋបាលខេត្ត ១-ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ២-បញ្ហាទឹក អគ្គីសនី និងសម្រាម ៣-ការផ្តល់សេវារដ្ឋបាលតាមរយៈច្រកចេញចូលតែមួយ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ