ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាពនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីត្រៀមលក្ខណៈបង្ការការពារ និងព្យាបាលជំងឺ (Covid-19)
March 11, 2020 អ្នកទស្សនា :

      ដើម្បីអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែន ក៏ដូចការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការត្រៀមលក្ខណៈ ប្រុងប្រយ័ត្នក្នុងការបង្ការនៃការឆ្លងរីករាលដាលនៃជំងឺCovid-19 ដែលជាបញ្ហាសកលក្នុងពិភពលោកក៏ដូចក្នុងតំបន់នាបច្ចុប្បន្ននេះ។

      នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបានអភិបាលរងខេត្ត មន្ទីរ អង្គភាព ក្នុងខេត្ត ដើម្បីអញ្ជើញ ចុះទៅសំណេះសំណាលជាមួយ គ្រូពេទ្យ និងពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បីត្រៀមលក្ខណៈបង្ការការពារ និងព្យាបាលជំងឺ(Covid-19) នៅមន្ទីរពេទ្យបង្អែកខេត្តកំពតក្នុងករណីបើមានកើតឡើងលើប្រជាពលរដ្ឋ។

      ជាមួយឱកាសនោះឯកឧត្តមជាវ តាយអភិបាលខេត្ត បានលើកបញ្ជាក់ថា បញ្ហាជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី (Covid-19) គឺជាបញ្ហាសកលក្នុងពិភពលោកក៏ដូចនៅក្នុងតំបន់ តែងតែបានរួមគ្នាយកចិត្តទុកដាក់ទប់ស្កាត់ការរីករាលដាល ជំងឺឆ្លងកាចសាហាវនេះ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង ករណីជំងឺនេះគឺយើងនៅមិនទាន់មានអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋជួបប្រទះនិងមានការព្រួយបារម្ភធ្ងន់ធ្ងរ ដូចបណ្ដាប្រទេសដទៃឡើយ បញ្ហាដែលបារម្ភនោះគឺជាបញ្ហាកើតឡើងដោយជំងឺភ័យខ្លាចរបស់ប្រជាពលរដ្ឋដែលតែងតែជឿតាមព័ត៌មាន មិនពិត ព័ត៌មានដែលបំប៉ោង បំភ្លើដ បំភិយបំភ័យដល់ប្រជាពលរដ្ឋពីសំណាក់ពួកអគតិ ចង្រៃជាតិ។ ជាពិសេសនៅក្នុងខេត្តកំពតករណីនេះក៏នៅមិនទាន់មានលិចកើតឡើង ការឆ្លងជំងឺ(Covid-19) នេះដែរ ហើយក្នុងដំណាក់កាល បច្ចុប្បន្ននេះទេសចរណ៍មកកំសាន្តលេងក្នុងខេត្តកំពត ក៏សង្កេតឃើញមកលេង ជាហូរហែច្រើនដដែល ។ ប៉ុន្តែទោះបីយ៉ាងណា ក៏ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចតេជោហ៊ុន សែន ក៏ដូចក្រសួងសុខាភិបាល គឺយើងមិនបាននៅព្រងើយកន្តើយឡើយ។ ជាពិសេសសម្រាប់រដ្ឋបាលខេត្តកំពត នៅតាមច្រកទ្វារអន្តរជាតិ និងតាមច្រកទ្វារទ្វេភាគី អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជំនាញ គ្រប់ផ្នែក គ្រប់ថ្នាក់ តែងតែបានរួម សហការគ្នាយកចិត្តទុកដាក់ ត្រួតពិនិត្យតាមរយៈមន្ត្រីចត្តាឡីស័ក ក្នុងការទប់ស្កាត់ និងអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែននិងក្រសួងសុខាភិបាលដែលបានជំរុញណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមនឹងប្រជាពលរដ្ឋត្រូវរួមគ្នា ប្រយុទ្ធប្រឆាំងប្រុងនិងប្រយ័ត្ន ទប់ស្កាត់ការរីករាលដាលនូវជំងឺឆ្លង Covid-19 នេះដោយតាមរយៈការអប់រំផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។ 

      ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណកោតសសើរនឹងដាក់ក្ដីសង្ឃឹមខ្ពស់ ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរពេទ្យពេទ្យបង្អែកខេត្តកំពត ក៏ដូចមន្ទីរពេទ្យបង្អែកចំនួន៤ទៀតនៅក្នុងខេត្ត ព្រមទាំងគ្រូពេទ្យ ដែលបានត្រៀមលក្ខណៈក្នុងការប្ដេជ្ញាចិត្តខ្ពស់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនូវជំងឺឆ្លង Covid-19 នេះពិសេសក្នុងករណីជំងឺនេះកើតឡើងលើប្រជាពលត្រូវតែយកចិត្តទុកដាក់ ក្នុងការលះបង់ប្រកបដោយឆន្ទៈប្ដេជ្ញាខ្ពស់ដើម្បីព្យាបាលជូនពួកគាត់៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ