ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី១ អាណត្តិទី៣
March 11, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី ១០ ឆ្នាំទី១ អាណត្តិទី៣ និងពិនិត្យ និងអនុម័ត ការកសាងផែនការកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល និងផែនការអភិវឌ្ឍន៏ប្រាំឆ្នាំ របស់ខេត្តក្រចេះដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សភាពាណិជ្ជកម្មខេត្ត និងតំណាងប្រជាពលរដ្ឋផងដែរ ។ 

      ក្នុងកិច្ចប្រជុំឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍រំលឹកដល់សមាជិកនៃក្រុមប្រឹក្សាទាំងអស់ ត្រូវពិនិត្យទៅតាមជំពូក ផ្នែក និងវិស័យនីមួយៗ ដែលគ្រប់មន្ទីរអង្គភាពជំនាញរបស់ខ្លួនដែលបានដាក់ចូលក្នុងសៀវភៅផែនការអភិវឌ្ឍនានា អោយបានគ្រប់ជ្រុងជ្រោយ ហើយត្រូវពិនិត្យនូវចំនុចដែលមិនចាំបាច់គឺត្រូវដកចេញ និងបន្ថែមចំនុចណាដែលមិនទាន់គ្រប់គ្រាន់ក្នុងផែនការកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល(២០២០/២០២២) និងកម្មវិធីអភិវឌ្ឍន៏មូលដ្ឋាននៃផែនការអភិវឌ្ឍន៏ ប្រាំឆ្នាំ (២០២០/២០២៤) ដោយប្រើអោយអស់លទ្ធភាព និងកំណត់បញ្ហាប្រឈមអោយបានជាក់លាក់ដើម្បីអនុម័ត្តឲ្យមានប្រសិទ្ធភាព តម្លាភាព និងទាមទារឲ្យយើងទាំងអស់គ្នាចូលរួមយោបល់ដើម្បីឈានដល់ការសម្រេចបានផែនការមួយប្រកបដោយប្រសិទ្ធភាព និងគុណតម្លៃដើម្បីអភិវឌ្ឍខេត្តក្រចេះទាំងមូលកាន់តែមានភាពរីកចំរើន ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ 

      ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្តដែលបានខិតខំយកអស់កម្លាំងប្រាជ្ញា មកពិនិត្យ ពិភាក្សា ដេញដោល បំពេញបន្ថែមដើម្បីស្វែងរកគន្លឹះល្អៗសម្រាប់ដាក់បញ្ចូលសៀវភៅផែនការយុទ្ធសាស្ត្រ និងឈានដល់ការអនុម័តបាន ២១លើ២១សម្លេង ពិសេសអរគុណចំពោះលោក លោកស្រីជាសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដែលខិតខំប្រឹងប្រែងរួមសហការគ្នាបង្កើតបាននូវគម្រោងផែនការកម្មវិធីវនិយោ៣ឆ្នាំរំកិល (២០២០/២០២២) និងកម្មវិធីអភិវឌ្ឍមូលដ្ឋាននៃផែនការអភិវឌ្ឍប្រាំឆ្នាំ (២០២០/២០២៤)នេះ ដើម្បីអោយមានភាពជាក់លាក់ពិត ប្រាកដ ទម្លាភាពសម្រាប់ដំណើរការទៅបានដោយជោគជ័យ និងភាពរីកចំរើនរបស់ខេត្តនាពេលអនាគត់ស្របទៅតាមទិសដៅយុទ្ធសាស្រ្តរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល។

      ក្នុងឱកាសនោះដែលគណៈអធិបតីក៏បានជំរុញឲ្យមានការខិតខំផ្សព្វផ្សាយដល់មហាជន ប្រជាជនឲ្យបានទូលំទូលាយពីវិធានការនៃការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ មន្ទីរសុខាភិបាលត្រូវបន្តតាមដានគ្រប់សភាពការទាំងអស់ទូទាំងខេត្តនិងត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ប្រសិនបើមានកើតឡើងនៅក្នុងដែនដីរបស់យើង ជាពិសេសត្រូវបន្តតាមដានរាល់ព័ត៌មានក្លែងក្លាយ ដែលបង្ករឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងបាក់ស្មារតី៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ